ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។

ទន្ទឹមគ្នានេះ អង្គប្រជុំក៏បានអនុញតិឱ្យថ្នាក់ដឹកនាំស្នងការរង ផែនជំនាញ នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង/ស្រុក លោកមេបញ្ជាការវរ នាយប៉ុស្តិ៍រដ្ឋបាល លើកយកបញ្ហាប្រឈមនានា ក្នុងពេលអនុវត្តន៍ តួនាទី ភារកិច្ច មកដាក់លើតុជជែកគ្នា ដើម្បីរកដំណោះស្រាយ ប្រយោជន៍ដើម្បីឱ្យការងារជំនាញកាន់តែមានភាពប្រសើរឡើង។

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ នគរបាលតាមក្រុង/ស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ/សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋឱ្យបានល្អ, ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោង, ពង្រឹងទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ពិសេសស្រុក/ក្រុងជាប់ព្រំដែន, ពង្រឹងទប់ស្កាត់ការប្រមូលផ្តុំ ការស្នាក់នៅខុសច្បាប់របស់ជនបរទេស, ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិសុខតាមព្រំដែន, បន្តស្រាវជ្រាវបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើងឱ្យមានប្រសិទ្ធភាព ត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារពន្លត់អគ្គិភ័យ ដើម្បីចេញអន្តរាគមន៍ពន្លត់អគ្គីភ័យ ដែលអាចកើតមានឡើងជាយថាហេតុឱ្យបានទាន់ពេលវេលា៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.