រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជួបសំណេះសំណាលជាមួយនាយនគរបាលជាតិ ចំនួន ២រូប រួមមាន ៖ លោកវរសេនីយ៍ត្រី ស លីសាន់ និងកញ្ញាអនុសេនីយ៍ត្រី ចៅយាន ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសសិង្ហបុរី។














