នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្ដម លោកជំទាវ អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋានទាំង៤ និងមន្ត្រីពាក់ព័ន្ធ៕
ក្នុងគោលបំណងនៃកិច្ចប្រជុំនេះដែរ ផ្តោតសំខាន់លើដោះស្រាយប្រឈមមួយចំនួនក្នុងការចុះបំពេញបេសកកម្មធ្វើសវកម្ម សម្រាប់ការិយបរិច្ឆេទ២០២៥ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របតាមផែនការ។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងណែនាំបន្ថែមទៀត ទាំងការបំពេញការងាររដ្ឋបាល និងការងារសវនកម្ម ត្រូវយកចិត្តទុកដាក់លើ លិខិតច្បាប់បទដ្ឋាន វិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ជាសវករផងដែរ។
ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង













