ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ទោ ហួត សុធី អញ្ជើញជួបសំណេះ សំណាលជាមួយ មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី បំពេញជួសប្រចាំឆ្នាំ២០២៥

សៀមរាប ៖នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី បំពេញជួសប្រចាំឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលត្រូវត្រៀមសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល នៅសាលានគរបាលជាតិភូមិភាគ៤ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែនជំនាញទាំង១២ លោកនាយការិយាល័យ ពាក់ព័ន្ធ រួមទាំងមន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី ចំនួន ៧៦នាក់ ស្រី ១២នាក់ផងដែរ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ផ្ដាំផ្ញើ ដល់មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ គោរពបទវិន័យ របស់កងកម្លាំងនគរបាលជាតិអោយបានខ្ជាប់ខ្ជួន, ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងកិច្ចសហការល្អ, ពង្រឹងសមត្ថភាពជំនាញ តាមរយៈការសិក្សាស្រាវជ្រាវ រៀនសូត្រ ស្វែងយល់បន្ថែម អោយបានច្បាស់លាស់ពី តួនាទី និងភារកិច្ចរបស់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដើម្បីយកចំណេះជំនាញវិជ្ជាជីវ:ទៅប្រើប្រាស់ឱ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព និងសង្គមជាតិ ៕

ប្រភព៖ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.