អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាង លោក ឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ផែនការងារភស្ថុភារនិងហិរញ្ញវត្ថុ រៀបចំចាត់ចែង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងមធ្យោបាយជាច្រើនរបស់ក្រុមសម្ព័ន្ធមេត្រីភាព និងសប្បុរសជន ដឹកចេញពីរាជធានីភ្នំពេញ យកទៅឧបត្ថម្ភគាំទ្រជូនកងកម្លាំងនគរបាលជួរមុខ ប្រចាំទិសភូមិភាគទី៥៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ












