ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរង ផែនការងារអត្តសញ្ញាណកម្ម និងលោកឧត្តមសេនីយ៍ត្រី រឿម ធុច ស្នងការរង ជំនួយការដឹកនាំការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានជំរុញឱ្យលោកវរសេនីយ៍ទោ សាន សីហ៊ាន នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង បានដឹកនាំមន្ត្រីជំនាញចុះបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-ចំពោះសិស្សានុសិស្សដែលមានអាយុ ១៥ ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារដូចខាងក្រោម:
1.សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត
2.សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ។
-ចំពោះលោកគ្រូ អ្នកគ្រូ ដែលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ ត្រូវមានឯកសារភ្ជាប់ដូចខាងក្រោម:
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ
២.ករណីផ្លាស់ប្ដូរអាសយដ្ឋាន ត្រូវភ្ជាប់ជាមួយនូវ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ដែលមានអាសយដ្ឋានថ្មី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង




