ព័ត៌មានជាតិ

ឯកឧត្តម យុន ឈុន្នី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំត្រីមាស១ និងលើកទិសដៅបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានសម្រាប់គាំទ្រអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់សុវត្ថិភាព(គ.ភ.ឃ.ស) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំត្រីមាសទី១ និងលេីកទិសដៅបន្តត្រីមាស ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានលេខាធិការដ្ឋាន (គ.ភ.ឃ.ស) ប្រធានផ្នែក អនុប្រធានផ្នែក និងលោក លោកស្រី ជាសមាជិកនៃលេខធិការដ្ឋានទាំងអស់។

កិច្ចប្រជុំនេះដែរ មានគោលបំណងពិនិត្យបច្ចុប្បន្នភាពលទ្ធផលនៃការអនុវត្តការងារសម្រេចបានរបស់លេខាធិការដ្ឋាន គ.ភ.ឃ.ស. និងបញ្ហាប្រឈមនានា ព្រមទាំងដាក់ទិសដៅការងារបន្តសម្រាប់ ខែបន្ទាប់។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.