ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាល នាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងម៉ូតូចំនួន១៥គ្រឿង ប្រគល់ជូនកងកម្លាំងនគរបាលការពារព្រំដែន

មណ្ឌលគិរី៖ លោកឧត្តមសេ នីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌល គិរី ព្រមទាំងលោក លោកស្រីស្នងការរងអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកង កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ និងលេខ៦២១ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីនេះធ្វើឡើងនៅទីបញ្ជាការរវសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ នៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៣០៣ និង៦២១ ដែល កំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សូមឱ្យមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។

ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តម សេនីយ៍ទោស្នងការ បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ចែកជូនរួមមាន៖ ម៉ូតូ ១៥គ្រឿង ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។ លោកស្នងការនគរបាលខេត្ត ក៏បានជូនពរដល់កងកម្លាំងទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជន ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.