ព័ត៌មានជាតិ

ឯកឧត្ដម​ ទូច​ វិសាលសុខ​ និង​ឯកឧត្ដម​ កុល​ វីរក្ស​ អញ្ជើញ​ជាសហប្រធានដឹក​នាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

ទីស្ដីការ​ក្រសួង​មហាផ្ទៃ​៖ នៅព្រឹក​ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦​ ឯកឧត្ដម​ ទូច​ វិសាលសុខ​​ និង​ឯកឧត្ដម​​ កុល​ វីរក្ស​ រដ្ឋលេខាធិកា​រ​ ក្រសួងមហាផ្ទៃ​ បានអញ្ជើញ​ជាសហប្រធានដឹក​នាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្ដម​ លោកជំទាវ​ អនុរដ្ឋលេខាធិការ​ លោក​ លោកស្រី​ នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន​ នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន​ ប្រធាន​ អនុប្រធាន​នាយកដ្ឋាន​ ព្រមទាំង​សមាជិក​ សមាជិកា​ ជាមន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូបទៀតផងដែរ​ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ សហប្រធានអង្គប្រជុំ បានឯកភាពគ្នា និងបានផ្តល់អនុសាសន៍ដឹកនាំមួយចំនួនដូចខាងក្រោម៖

១-ត្រូវខិតខំពង្រឹងសមត្ថភាពមន្ត្រីរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល

២- បញ្ជ្រាបនូវខ្លឹមសារមនសិកាស្នេហាជាតិ ពង្រឹងស្មារតីចូលរួមគោរពច្បាប់ និងបម្រើផលប្រយោជន៍សាធារណៈ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.