ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលេីកទិសដៅការងារបន្ត របស់ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្ដម ឧត្តមសេនីយ៍ឯក តំណាងអគ្គស្នងការនគរបាលជាតិ លោក ឧត្តមសេនីយ៍ឯក តំណាងអគ្គនាយកដ្ឋានធនធានមនុស្ស លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១តំណាងអគ្គនាយកដ្ឋានពន្ធនាគារ លោកឧត្តមសេនីយ៍ឯក តំណាងអគ្គលេខាធិការដ្ឋាន លោក ឧត្តមសេនីយ៍ឯក តំណាងបណ្ឌិត្យសភានគរបាលកម្ពុជា លោក ឧត្តមសេនីយ៍ឯក តំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោកឧត្តមសេនីយ៍ទោ តំណាងអគ្គនាយកដ្ឋានភស្ភុភារ និងហិរញ្ញវត្ថុ លោកឧត្តមសេនីយ៍ទោ តំណាងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងលោកប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលេីកទិសដៅការងារបន្ត របស់ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ នាពេលនេះ ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វេីឡេីងគឺ ដេីម្បីស្វែងរកចំណុចល្អៗ និងអនុសាសន៍របស់ថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋាននីមួយៗសម្រាប់បំពេញបន្ថែមក្នុងការឈានអនុវត្តការងារបន្តក្នុងពេលខាងមុខ ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ បានបន្តថាកិច្ចប្រជុំនេះដែរក៏ជាឱកាសក្នុងការផ្លាស់ប្តូរ និងចែករំលែកចំណេះដឹងរវាងអង្គភាពអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃក្នុងការអនុវត្តកិច្ចការងាររួមគ្នាកាន់តែមានប្រសិទ្ធភាព និងតាមផែនការដែលបានដាក់ចេញ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏បានជំរុញឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់ត្រូវរៀបចំរបបប្រជុំជាប្រចាំ ដើម្បីពិនិត្យការអនុវត្តកិច្ចការងាររបស់អគ្គនាយកដ្ឋាននីមួយៗ ព្រោះថាអគ្គនាយកដ្ឋានគឺជាផ្នែកក្នុងការធ្វើឱ្យប្រតិបត្តិការការងារកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ជូនក្រសួងមហាផ្ទៃ ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ














