ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អនុញ្ញាតដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករគុនខ្មែរ នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ចូលជួបសំណេះសំណាល សម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអនុញ្ញាតដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករគុនខ្មែរ ចំនួន៦រូប នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ដែលជាមន្ត្រីនគរបាលចំណុះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រៀមចេញទៅចូលរួមការប្រកួតក្នុងកម្មវិធី “អបអរសាទរខួបនគរបាល” នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (LAO PDR POLICE ANNIVERSARY) ចូលជួបសំណេះសំណាល សម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ។

ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡាដ្ឋានជាតិរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត ប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ឯក ស្រ៊ឺ ស្រេង អនុប្រធានប្រចាំការ នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងជាប្រតិភូដឹកនាំការចូលរួមប្រកួត ព្រមទាំងគ្រូបង្វឹកផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ បានមានប្រសាសន៍ណែនាំដល់កីឡាករទាំងអស់ ត្រូវរក្សាឱ្យបានជាចម្បងនូវការគោរពវិន័យ និងសីលធម៌ ក្នុងនាមជាកីឡាករតំណាងជាតិផង និងជាកងកម្លាំងនគរបាលជាតិផង។

បន្ថែមលើនេះ ឯកឧត្តម បានក្រើនរម្លឹកដល់កីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាពស្របតាមគោលការណ៍យុត្តិធម៌។

ជាទីបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានជូនពរដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករគុនខ្មែរនៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព ជោគជ័យក្នុងការប្រកួត និងនាំជ័យជម្នះត្រលប់មកកាន់មាតុភូមិវិញ។

សូមជម្រាបជូនថា សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ត្រៀមបញ្ជូនកីឡាករគុនខ្មែរ៦រូបជាមន្ត្រីនគរបាល និង២រូបទៀតជាកីឡាកររបស់សមាគម សរុបចំនួន៨រូប ដើម្បីទៅចូលរួមការប្រកួតក្នុងកម្មវិធីខាងលើ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៧ ខែមីនា នៅទីក្រុងប៉ាកសេ ខេត្តចំប៉ាសាក់ ប្រទេសឡាវខាងមុខនេះ។ កីឡាករគុនខ្មែរទាំង៨រូប រួមមាន៖

១. លោកអនុសេនីយ៍ទោ ម៉ាង សាម៉េត (ម៉ន សាម៉េត)

២. លោកអនុសេនីយ៍ទោ សែម ណាង (ឡុង សំណាង)

៣. លោកពលបាលត្រី បេន លឿន (ឡុង បេនលឿន)

៤. លោកពលបាលត្រី ផល សុភ័ក្រ (ផល សោភ័ណ្ឌ)

៥. លោកពលបាលត្រី កាន់ ម៉េងហុង

៦. លោកពលបាលត្រី ផេង សុបញ្ញា (គោរមៈ ច័ន្ទរាជ)

៧. កីឡាករ ពុក ចាន់ណា

៨. កីឡាករ យឿន សារុន៕

ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.