ព័ត៌មានជាតិ

ឯកឧត្ដម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី និងឯកឧត្តម​ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាសហប្រធាន​ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការចាត់បញ្ជូនមន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មីឆ្នាំ២០២៥ ទៅចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល លើកទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ទីស្ដីការ​ក្រសួង​មហាផ្ទៃ​៖ នៅព្រឹកថ្ហៃ​អង្គារ​ ទី១០ ខែកុម្ភៈ​ ឆ្នាំ២០២៦​ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក​ នៃអគ្គនាយកដ្ឋានធនធានមនុស្ស​ និងឯកឧត្តម​ នាយឧត្តមសេនីយ៍ សាស្ត្រា​ចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាសហប្រធាន​ដឹកនាំកិច្ចប្រជុំ​ ពិភាក្សាស្ដីពីការចាត់បញ្ជូនមន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មីឆ្នាំ២០២៥ ទៅចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល លើកទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានធនធានមនុស្ស បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងសមាសភាពពាក់ព័ន្ធចំនួន៣៩រូបផងដែរ​ ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.