ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលេីប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (PID) ដោយមានការអញ្ជើញចូលរួមពី លោក ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី មន្រ្តីចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សរុប២៣រូប ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គនាយក បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ របស់អគ្គនាយកដ្ឋានរដ្ឋបាលទាំងអស់ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនេះ។
ក្នុងនោះឯកឧត្ដម អគ្គនាយក បានមានប្រសាសន៍ថាជារៀងរាល់ឆ្នាំរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរៀបចំ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ សេវាសង្គម និងគម្រោងសេវាកម្មឱ្យស្របតាមគោលការណ៍ បែបបទ និងនីតិវិធីនៃការរៀបចំ និងអនុវត្តគម្រោងនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។
ទន្ទឹមនេះ ឯកឧត្ដម អគ្គនាយកបានឱ្យក្រុមការងាររបស់អគ្គនាយកដ្ឋានត្រូវធ្វើការសហការឱ្យបានជិតស្និទ្ធ ជាមួយលោកទីប្រឹក្សា ធ្វើការជំរុញការងារនេះឱ្យបានចប់សព្វគ្រប់ក្នុងរយៈពេលដ៏ខ្លីខាងមុខ និងបានធ្វើការណែនាំដល់កិច្ចការមួយចំនួនដើម្បីឱ្យការៀបចំប្រព័ន្ធនេះ គ្រប់គ្រងទិន្ន័យ គម្រោងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (PID) ដូចខាងក្រោម៖
១.រៀបចំសេចក្តីព្រាងសេក្តីណែនាំបច្ចេកទេសស្តីពីការប្រើប្រាស់ប្រព័ន្ធ
២.រៀបចំសេចក្តីណែនាំស្តីពីការកំណត់តួនាទីអ្នកពាក់ព័ន្ធក្នុងការបញ្ចូលទិន្នន័យ
៣.ព្រាងសេចក្តីសម្រេចដើម្បីស្នើសុំគោលការណ៍ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិន្នន័យ
៤.ផ្សព្វផ្សាយ និងបណ្តុះបណ្តាលលើការប្រើប្រាស់ប្រព័ន្ធ ទិន្នន័យនិងសេចក្តី ណែនាំស្តីពីការប្រើប្រាស់ប្រព័ន្ធ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













