នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការទទួលពាក្យបណ្តឹងអនឡាញ Complaint Submission System (CSS)។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការរង និងលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គាធិការដ្ឋាន និងមន្រ្តីពាក់ព័ន្ធ៕
ប្រភព៖ អគ្គាធិការដ្ឋាន












