ព័ត៌មានជាតិ

ឯកឧត្តម ឆេង វឌ្ឍនៈ អញ្ជើញដឹកនាំកិច្ចប្រជុំចែករំលែកចំណេះដឹងស្ដីពីកិច្ចគាំពារសង្គមនៅកម្ពុជា

ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំចែករំលែកចំណេះដឹងស្ដីពីកិច្ចគាំពារសង្គមនៅកម្ពុជា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម អង្គការ GIZ និងអ្នកពាក់ព័ន្ធចំនួន ៤៥រូប (ស្រី ២០រូប)។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី ផ្ដល់ចំណេះដឹងរួមអំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធគាំពារសង្គមកម្ពុជា និងស្វែងយល់អំពីការភ្ជាប់សកម្មភាពកិច្ចគាំពាសង្គមទៅនឹងសកម្មភាពប្រែប្រួលអាកាសធាតុ។ គួរជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវអាទិភាពមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្ដោតលើការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្ដជីវិតឈលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ជាមួយនឹងទស្សនវិស័យ និងគោលដៅដ៏ច្បាស់លាស់គឺ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន។ បន្ថែមពីនេះ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលត្រូវបានរៀបចំឡើងដើម្បីធានានិរន្តរភាពនៃការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងប្រកបដោយចីរភាព ដែលអាចគ្របដណ្ដប់ហានិភ័យនៃវដ្ដជីវិត និងឆ្លើយតបនឹងគ្រោះអាសន្ន ឬវិបត្តិនានាជាយថាហេតុ។ លើសពីនេះទៅទៀត កិច្ចគាំពារសង្គម ក៏ជាសកម្មភាពអាទិភាពមួយនៃផែនការអនុវត្តរយៈពេលប្រាំឆ្នាំដំណាក់កាលទី២ (ផអ៥ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ផងដែរ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.