ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុន​តំណែង​ និង​បំពាក់​ឋាន​ន្តរ​ស័ក្កិមន្ត្រី​នគរបាលជាតិ​​

រសៀល​ថ្ងៃ​ចន្ទ​ ​ទី២៣ ខែកុម្ភៈ​ ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែ​កុម្ភៈ​ ឆ្នាំ២០២៦ និង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុន​តំណែង​ និង​បំពាក់​ឋាន​ន្តរ​ស័ក្កិមន្ត្រី​នគរបាលជាតិ​​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងគ្រប់រូប លោក-លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំង០៨ លោកមេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងលោក-លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.