ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត ផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ ពង្រឹងកិច្ចការងារជំនាញ ជំរុញការអនុវត្ត នូវវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងលើកទិសដៅអនុវត្តបន្ត ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងផ្នែក និងមន្រ្តី នៃផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ផងដែរ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

bvt

Leave a Reply

Your email address will not be published.