ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម លើកពីចំណុចខ្វះខាតក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមកន្លងមក

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកយកចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ដល់ក្រុមការងារអនុវត្តគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ រយៈពេលកន្លងមក ដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នា និងមានការអភិវឌ្ឍដោយរលូន។ 

ការលើកឡើងនេះនៅក្នុងកិច្ចប្រជុំស្តីពីអនុវត្តការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នៅក្នុងសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥  ដែលមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ធ។ 

ឯកឧត្តម អភិបាលខេត្ត បានថ្លែងថា៖ ក្នុងនោះបញ្ហាសម្រាប់ក្រុមការងារអនុវត្តគណនេយ្យភាពសង្គម ថ្នាក់ក្រុងស្រុកគឺ រៀបចំកិច្ចប្រជុំឱ្យបានទៀងទាត់ ដែលជាចំណុចខ្វះខាត ក្រុមនេះទៀតមិនចុះតាមដានការផ្សព្វផ្សាយ ពីលទ្ធផលលើអង្គភាពផ្តល់សេវា និងការរៀបចំរបាយការណ៍ប្រមូលផ្តុំការងារអភិវឌ្ឍសង្គមនៅមានភាពយឺតយ៉ាវ និងមិនបានត្រឹមត្រូវ គឺរបាយការណ៍មិនបានឆ្លុះបញ្ចាំងក្នុងឧបសម្ព័ន្ធ។

ឯកឧត្តមបានបន្ថែមថា៖ បញ្ហាថ្នាក់ក្រុង ស្រុកនេះទៀត នៅខ្វះខាតការផ្តល់កញ្ចប់ថវិកាគាំទ្រ នៃការទទួលថវិការបស់រដ្ឋបាលឃុំ សង្កាត់មួយចំនួនមានភាពយឺតយាវ ក្នុងការអនុវត្តសកម្មភាពការងារសង្គម។ ការបិទផ្សាយផលិតផល ការងារផុសស្ពត និងការថែទាំផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ របស់អង្គភាពផ្តល់សេវាទាំងបីពុំទាន់បានល្អប្រសើរ ការបំពេញទិន្នន័យរបស់អង្គភាពមួយចំនួននៅមានភាពយឺតយាវ រដ្ឋបាលឃុំខ្លះរៀបចំគ្រោងកញ្ចប់ថវិកាពុំទាន់សកម្មភាព នូវរាល់សកម្មភាពថវិកាសម្រាប់គាំទ្រ ឬការអនុវត្តការងារមានភាពយឺតយាវ អនុវត្តសកម្មភាពផ្សព្វផ្សាយមិនទាន់ ការដាក់ពិន្ទុដល់អង្គភាពផ្តល់សេវាទាំងបីមានតែប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ចូលរួម ច្រើនជាងប្រជាពលរដ្ឋដែលមកទទួលសេវាជាក់ស្តែង។ 

ឯកឧត្តមបានបន្តថា៖ ដោយរដ្ឋបាលឃុំមួយចំនួនខ្វះអ្នកសម្របសម្រួលសហគមន៍ ការផ្តល់ប្រាក់សម្រាប់អ្នកស្ម័គ្រចិត្តឃុំនៅមានការយឺតយាវ សម្រាប់ការអនុវត្តការងារ។ ឃុំសង្កាត់មួយចំនួននូវពុំទាន់បាន រៀបចំការប្រជុំត្រីមាស ឆមាសឱ្យបានទៀងទាត់ ផែនការសកម្មភាពរស់ត្រូវការធនធានច្រើន ប៉ុន្តែពុំទាន់មានថវិកាសម្រាប់គាំទ្រ ដើម្បីអនុវត្តធ្វើផែនការសកម្មភាពរស់មួយចំនួន មិនទាន់បានអនុវត្តមានការកើនឡើងបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

 

bvt

Leave a Reply

Your email address will not be published.