សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
អញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម” ។
កិច្ចប្រជុំនេះមានការចូលរួមពីបណ្តាលក្រុមហ៊ុនជាតិ និងអន្តរជាតិ សរុប ៣០៦ ក្រុមហ៊ុន និងធុរជនជាតិ និងអន្តរជាតិជិត ៧០០នាក់។ វេទិកានេះនឹងផ្តល់នូវឱកាសសម្រាប់ការផ្គូរផ្គងអាជីវកម្មយ៉ាងទូលំទូលាយ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការក្នុងតំបន់។
ជាមួយគ្នានេះសូមថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមពាណិជ្ជកម្មទាំងអស់ សម្រាប់ការរៀបចំព្រឹត្តិការណ៍តំបន់ដ៏សំខាន់នេះ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី៤ មីនា ២០២៦
Attending the ASEAN-Cambodia Business Summit 2026, under the theme “Transforming ASEAN: Innovation, Integration, and Industrial Evolution”.
The Summit brought together 306 national and international companies, with nearly 700 business representatives. This forum will provide a platform for comprehensive business matching, foster deeper mutual understanding, and strengthen regional partnerships.
Sincere appreciation to the Cambodia Chamber of Commerce, the International Chamber of Commerce, and all business associations for their dedication in convening this significant regional forum.
Phnom Penh, Wednesday morning, 4 March 2026
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia





