ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការប្រើប្រាស់ថាមពលអគ្គិសនីរបស់ក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំអគារ គ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការប្រើប្រាស់ថាមពលអគ្គិសនីរបស់ក្រសួងមហាផ្ទៃ ជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត គឹម កែវមុនីរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕ ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់ ដោយបន្តការចុះសាកសួរសុខទុក្ខ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា និងចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានឆាប់រហ័សបំផុត

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ពាក់ព័ន្ធនិងបញ្ហាទឹកជំនន់រដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានបន្តការចុះសាកសួរសុខទុក្ខ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា និងចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានឆាប់រហ័សបំផុត។  ប្រសាសន៍នេះ បានលើកឡើងក្នុងឱកាសដែល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧  អាណត្តិទី៤ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ដែលមានរបៀបវារៈសំខាន់ៗចំនួន ១០ ដោយមានការអញ្ជើញចូលពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តម នូ សាខន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យមើលដំណើរការជួសជុល កែលម្អសាលប្រជុំអគារ S អគារចំណតយានយន្ត និងហេដ្ឋារចនាសម្ព័ន្ធបរិវេណ នៃទីស្តីការក្រសួងមហាផ្ទៃ

នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលដំណើរការជួសជុល កែលម្អសាលប្រជុំអគារ S អគារចំណតយានយន្ត និងហេដ្ឋារចនាសម្ព័ន្ធបរិវេណ នៃទីស្តីការក្រសួងមហាផ្ទៃ។

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយមន្រ្តីទំនាក់ទំនងទទួលបន្ទុកការងារតំបន់ នៃស្ថាប័នព័ត៌មានស៊ើបអង្កេតអូស្រ្តាលី ACIC ប្រចាំនៅទីក្រុងបាងកក

នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HUNTER McGee មន្រ្តីទំនាក់ទំនងទទួលបន្ទុកការងារតំបន់ នៃស្ថាប័នព័ត៌មានស៊ើបអង្កេតអូស្រ្តាលី ACIC ប្រចាំនៅទីក្រុងបាងកក ដោយមានវត្តមានចូលរួមពី ឯកឧត្តម អគ្គនាយករង លោកលោកស្រីប្រធាន-អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ លេខាទូត និងមន្រ្តីទទួលបន្ទុកកិច្ចការបរទេសប្រចាំស្ថានទូតអូស្រ្តាលី ។ កិច្ចពិភាក្សា គឺផ្តោតសំខាន់លើការស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់ស្ថាប័ន ACIC  អូស្រ្តាលី និងពិភាក្សាអំពីលទ្ធភាពសហប្រតិបត្តិការលើការងារជំនាញរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង ស្ថាប័ន ACIC អូស្រ្តាលី ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ជួញដូរមនុស្ស រត់ពន្ធមនុស្ស បទល្មើសបច្ចេកវិទ្យា សម្អាតប្រាក់ ជួញដូរគ្រឿងញៀន និងបទល្មើសពាក់ព័ន្ធផ្សេងទៀត ។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានជាតិ

ឯកឧត្តម នី គឹមសាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូលសម្រាប់ការរៀបចំផែនការអនុវត្ត៥ឆ្នាំ ដំណាក់កាលទី២

ខេត្តសៀមរាប៖ នៅថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូលសម្រាប់ការតាក់តែងឯកសារផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២(២០២៦-២០៣0) ក្រោមអធិបតីភាព ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ខាន គ.ជ.អ.ប. ដោយាមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ប្រធាន គ.ក.ស.ក លោក លោកស្រីប្រធានមន្ទីរជំនាញ លោក លោកស្រី ប្រធានក្រុមប្រឹក្សាអភិបាល នៃគណៈអភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ សរុប១១៥រូប ស្រី៣២រូប។ ដោយមានការគាំទ្រពីគម្រោងធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋ(ISD/GIZ) និងអង្គការទស្សនៈពិភពលោកអន្តរជាតិ(World Vision) សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់គឺប្រមូលធាតុចូលពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប្រតិបត្តិករដ៏សំខាន់នៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(កជទី២) នៃកិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ការរៀបចំតាក់តែងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម លើកពីចំណុចខ្វះខាតក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមកន្លងមក

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកយកចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ដល់ក្រុមការងារអនុវត្តគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ រយៈពេលកន្លងមក ដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នា និងមានការអភិវឌ្ឍដោយរលូន។  ការលើកឡើងនេះនៅក្នុងកិច្ចប្រជុំស្តីពីអនុវត្តការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នៅក្នុងសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥  ដែលមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ធ។  ឯកឧត្តម អភិបាលខេត្ត បានថ្លែងថា៖ ក្នុងនោះបញ្ហាសម្រាប់ក្រុមការងារអនុវត្តគណនេយ្យភាពសង្គម ថ្នាក់ក្រុងស្រុកគឺ រៀបចំកិច្ចប្រជុំឱ្យបានទៀងទាត់ ដែលជាចំណុចខ្វះខាត ក្រុមនេះទៀតមិនចុះតាមដានការផ្សព្វផ្សាយ ពីលទ្ធផលលើអង្គភាពផ្តល់សេវា និងការរៀបចំរបាយការណ៍ប្រមូលផ្តុំការងារអភិវឌ្ឍសង្គមនៅមានភាពយឺតយ៉ាវ និងមិនបានត្រឹមត្រូវ គឺរបាយការណ៍មិនបានឆ្លុះបញ្ចាំងក្នុងឧបសម្ព័ន្ធ។ ឯកឧត្តមបានបន្ថែមថា៖ បញ្ហាថ្នាក់ក្រុង ស្រុកនេះទៀត នៅខ្វះខាតការផ្តល់កញ្ចប់ថវិកាគាំទ្រ នៃការទទួលថវិការបស់រដ្ឋបាលឃុំ សង្កាត់មួយចំនួនមានភាពយឺតយាវ ក្នុងការអនុវត្តសកម្មភាពការងារសង្គម។ ការបិទផ្សាយផលិតផល ការងារផុសស្ពត និងការថែទាំផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ របស់អង្គភាពផ្តល់សេវាទាំងបីពុំទាន់បានល្អប្រសើរ ការបំពេញទិន្នន័យរបស់អង្គភាពមួយចំនួននៅមានភាពយឺតយាវ រដ្ឋបាលឃុំខ្លះរៀបចំគ្រោងកញ្ចប់ថវិកាពុំទាន់សកម្មភាព នូវរាល់សកម្មភាពថវិកាសម្រាប់គាំទ្រ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រគល់អំណោយជូនមណ្ឌលថែទាំកុមារ ក្នុងខេត្តព្រៃវែង

នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ នេះ  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារ ជូនដល់មណ្ឌលថែទាំកុមារ ចំនួន ៦ នៅក្នុងខេត្តព្រៃវែង រួមមាន ៖ មណ្ឌលកុមារកំព្រាខេត្តព្រៃវែង មណ្ឌលភូមិនៃក្តីសង្ឃឹមខេត្តព្រៃវែង មណ្ឌលមេខាឡាហោសមីងណាត មណ្ឌលភូមិកុមារ SOS ព្រៃវែង មណ្ឌលផ្ទះកុមារនៃក្តីស្រឡាញ់ និងមណ្ឌលតំណក់ទឹកអ្នកលឿង ដើម្បីចូលរួមសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់កុមារកំព្រា នៅតាមមណ្ឌលនីមួយៗ។

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងសាលាបឋមសិក្សា ព្រៃទទឹង

(កំពង់ចាម): ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម​ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងសាលាបឋមសិក្សា ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។  នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីបច្ចេកទេស និងគណៈគ្រប់គ្រងសាលា សូមបន្តចុះត្រួតពិនិត្យតាមដានក្នុងការអនុវត្តគម្រោងខាងលើឲ្យបានជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាឲ្យសំណង់ខាងលើមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង។ បើតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡា បានឲ្យដឹងថា សាលាមានលោកគ្រូ អ្នកគ្រូ សរុប ៣២ ស្រី ២៥ និង សិស្សសរុប ១៣២៥ ស្រី ៦៧៧។ ដោយឡែកសំណង់ដែលត្រូវបានកសាងថ្មី រួមមានៈ អាគារសិក្សាថ្មី ៣ខ្នង ២ជាន់ ៣០បន្ទប់, […]

ព័ត៌មានជាតិ

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស៣ និងលើកទិសដៅបន្ត!

ស្វាយរៀង៖ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែតុលា ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបានអញ្ជើញជាអធិបតីដ៏ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី ៣ និងលើកទិសដៅអនុវត្តបន្តប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប នៅទីស្នាក់ការគណបក្សឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុក ក្រុមការងារខេត្តសមាជិកគណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការសាខាបក្សឃុំ សាខាវិទ្យាល័យ សាខាការិយាល័យសុខាភិបាលស្រុកប្រតិបត្ត សាខាមន្ទីរពេទ្យ សាខាអនុវិទ្យាល័យ សាខាបឋមសិក្សា សាខាមណ្ឌលសុខភាព ។

ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងាបន្ត របស់រដ្ឋបាលខេត្តក្រចេះ

ខេត្តក្រចេះ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងាបន្ត របស់រដ្ឋបាលខេត្តក្រចេះ។ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់ការអង្គភាពទាំង២ ប្រធានការិយាល័យ ចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ។ ឯកឧត្ដម វ៉ា ថន ក៏បានសង្កត់ធ្ងន់ និងដាក់ចេញនូវទិសដៅការងារអាទិភាពសំខាន់ៗ ដែលត្រូវអនុវត្តបន្ទាន់រួមមាន៖ -ការងារកសិកម្ម និងធនធានទឹក (ការងារអាទិភាព) ត្រូវចុះអន្តរាគមន៍បន្ទាន់ -ត្រូវត្រួតពិនិត្យផលប៉ះពាល់ដំណាំកសិកម្ម វាយតម្លៃការខូចខាត និង ត្រៀមលក្ខណៈស្តារឡើងវិញ សម្រាប់ជួយដល់ប្រជាពលរដ្ឋធ្វើការដាំដុះឱ្យបានទាន់ពេលវេលា -ជំរុញការយកចិត្តទុកដាក់ក្នុងការថែរក្សា និងប្រើប្រាស់ទឹក សម្រាប់ការបង្កបង្កើនផលក្នុងរដូវទឹកសម្រក -អាជ្ញាធរត្រូវបន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈតាមមូលដ្ឋាន ឱ្យបានម៉ឺងម៉ាត់បំផុត ផ្តោតលើការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ -ត្រូវត្រៀមរៀបចំតាមតំបន់រមណីយដ្ឋាន ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍នៅរដូវប្រាំងខាងមុខ ដោយពង្រឹងគុណភាពសេវាកម្ម និងអនាម័យ។ […]