ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យស្ថានភាព ប្រេះច្រាំងទន្លេ ក្នុងសង្កាត់កំពង់ចាម

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាព តាមបណ្តោយច្រាំងទន្លេ ដែលមានការប្រេះដាច់ និងស្រុតចុះដោយទឹកទន្លេមេគង្គខេត្តកំពង់ចាមឆ្នាំនេះ បានហក់ឡើងលឿន និងស្រកវិញក៏លឿន បណ្តាលឱ្យច្រាំងទន្លេជាច្រើនរងការបាក់ស្រុត ដោយឡែក សួនច្បារក្រាលការ៉ូឡាប្រវែងប្រមាណ៧០ ម៉ែត្រ ទទឹង១,១០ម៉ែត្រ ទៅ១,៦០ម៉ែត្រ ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានទទួលរងការប្រេះស្រុតយ៉ាងដំណំ។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរសង្កាត់/ក្រុង ឱ្យរៀបចំដាក់ស្លាកសញ្ញាគ្រោះថ្នាក់ នៅកន្លែងដែលប្រេះស្រុត ដើម្បីជៀសវាងធ្វើអ្នកដំណើរ ដើរធ្លាក់នៅពេលយប់។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរធនធាន ទឹក និងឧតុនិយម រៀបចំក្រុមការងារចុះសិក្សាស្ថានភាពជាក់ស្តែង ចំពោះករណីនេះ ដើម្បីធ្វើរបាយការណ៍ដាក់ទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីជួសជុលកន្លែងប្រេះស្រុតនេះឡើងវិញ ហើយក៏ជាការការពារ កុំឱ្យបាក់ច្រាំងទន្លេកាន់តែខ្លាំង និងមានហានិភ័យកាន់តែខ្ពស់។ គូរបញ្ជាក់ថា សួនច្បារខាងលើ បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១២ ដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម៕ ប្រភព៖ […]

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ជំរុញឱ្យមានការចូលរួមផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្កើនការទាក់ទាញទេសចរឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញឱ្យមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្កើនការទាក់ទាញទេសចរឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ ការជំរុញរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តបាត់ដំបង។ ពិធីផ្សព្វផ្សាយនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង សង្កាត់ អ្នកសារព័ត៌មាន អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សសរុបជាង៣០០នាក់។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ដែលបានចុះផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយនៅគ្រប់បណ្ដាក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។ ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានណែនាំដល់មន្ទីរ អង្គភាពនានា រដ្ឋបាលក្រុង ស្រុក និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវផ្ដល់កិច្ចសហការឱ្យបានជិតស្និទជាមួយមន្ទីរព័ត៌មានដើម្បីផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយឱ្យបានទូលំទូលាយបន្ថែមទៀត ព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ […]

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារផ្សព្វផ្សាយអប់រំ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដើម្បីជំរុញលើកិច្ចការងារផ្សព្វផ្សាយអប់រំអោយកាន់តែមានប្រសិទ្ធភាព ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន-ស្ថានីយ៍ អនុប្រធាននាយកដ្ឋាន-ស្ថានីយ៍ នាយ-នាយរងការិយាល័យ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។ ឯកឧត្តម អគ្គនាយក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញទាំងអស់ដែរបានការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបានច្រើននាពេលកន្លងមកនេះ។ ក្នុងនោះដែរ ឯកឧត្តម អគ្គនាយក បានជំរុញឱ្យថ្នាក់ដឹកនាំព្រមទាំងមន្រ្តីជំនាញទាំងអស់ ត្រូវតែបន្តសហការគ្នាមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងការបំពេញតួនាទីភារកិច្ចជូនអង្គភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងកាន់តែល្អប្រសើរបន្ថែមទៀត៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត

ខេត្តកំពត៖ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផល​ការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត ក្រោមអធិប​តីភាពឯកឧត្តម បណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។ ក្នុងពិធីបិទសន្និបាតនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាល នៃគណ:អភិបាលខេត្តកំពត ឯកឧត្តម លោកជំទាវប្រតិភូអមគណៈអធិបតី ក្រុមការងារចុះមូលដ្ឋានខេត្តកំពត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបា​លរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្ត លោកស្នងការនគរបាលខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង​៣ លោក លោកស្រី ស្នងការរង នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ប្រធានទីស្នាក់​ការច្រកទ្វារព្រំដែនទ្វេភាគីទាំង២ ព្រមទាំង អភិ​បាលក្រុង/ស្រុក ទាំង៩ រួមទាំង […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦

នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធដោយផ្ទាល់ នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ- B) និងតាមប្រព័ន្ធអនឡាញ (Zoom Meeting) សម្រាប់សាលានគរបាលជាតិភូមិភាគទាំង៦ និងសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នៅតាមបណ្តាខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា បានថ្លែងកោតសរសើរដល់គ្រប់អង្គភាពចំណុះនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ច ដោយមានកិច្ចសហការ សាមគ្គីភាពរឹងមាំ ឆន្ទៈមោះមុត ទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ជាប្រចាំ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងរយៈពេលមួយខែនេះ បណ្ឌិត្យសភា បានសម្រេចនូវលទ្ធផលការងារសំខាន់ៗគួរជាទីមោទនៈ ជាអាទិ៍ ១- ផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ២- ផ្សព្វផ្សាយដល់សាធារណជននូវរូបសញ្ញានិងអត្ថន័យនៃសញ្ញាសម្គាល់សម្រាប់គោរមងារ ៣- ទទួលគណៈប្រតិភូអនុព័ន្ធអង្គភាពអនុវត្តច្បាប់នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ៤- បានទទួលស្វាគមន៍និងពិភាក្សាការងារជាមួយនាយិកានៃវិទ្យាស្ថាន […]

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បើកវគ្គបណ្ដុះបណ្ដាលប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានីខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមាន

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានីខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមានជូនដល់មន្ត្រីបង្គោលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ មណ្ឌលគិរី និងរតនគិរីនៅសាលាខេត្តត្បូងឃ្មុំ។ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះដែរ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុំ ចំរើន អគ្គនាយករង និងជាតំណាង ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និង លោកឧត្តមសេនីយ៍ទោ អុីវ វាសនា អគ្គនាយករង និងជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងលោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ […]

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់ តំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦

[English Below] សេចក្ដីប្រកាសព័ត៌មានស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក​ ថ្ងៃទី២៩ ដល់​ម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែមករា​ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។ Press Release on the Situation Following the Ceasefire Agreement from 6:00 AM on 29 January to 6:00 AM on 30 January 2026 and the Position of the Ministry of Interior of the Royal Government of Cambodia.

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំ រៀបចំផែនការ ការពារថ្នាក់ដឹកនាំ និងដាក់ផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព ជូនប្រជាពលរដ្ឋ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង ការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជេីញដឹកនាំកិច្ចប្រជុំទទួលផែនការណ៍ការពារ ថ្នាក់ដឹកនាំនិងដាក់ផែនការណ៍ រៀបចំសណ្តាប់ធ្នាប់ សន្តិសុខនិងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលបានមកកំសាន្តនៅតាមតំបន់រម្មណីយដ្ឋាន និងតាមតំបន់ទេសចរណ៍នានាក្នុងខេត្តមណ្ឌលគិរី ក្នុងឱកាសនៃពិធី បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនិងចូលមកដល់ នៅពេលខាងមុខនេះ។   កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីលោក លោកស្រី ស្នងការរង លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ ព្រមទាំងលោកអធិការនគរ បាលក្រុងស្រុកទាំងប្រាំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀត។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អះអាងថានៅ ឆ្នាំ២០២៥ ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម មានចំនួន ៣,០៧៣លានដុល្លារ ស្មើនឹង ២.៨៣០ដុល្លារ ក្នុងមនុស្សម្នាក់

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអះអាងថា នៅ ឆ្នាំ២០២៥ ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម មានចំនួន ៣,០៧៣លានដុល្លារ ស្មើនឹង ២.៨៣០ដុល្លារ ក្នុងមនុស្សម្នាក់ ហើយតាមការព្យាករណ៍សម្រាប់ឆ្នាំ២០២៦ អាចកើនដល់ ៣.០០៤ដុល្លារក្នុង មនុស្សម្នាក់។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំណែនាំស្តីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន សម្រាប់ការកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ការវិវត្តនៃកិច្ចដំណើរការ កំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយការជឿជាក់យ៉ាងខ្លាំង​ ចំពោះតួនាទីដ៏មានសារៈសំខាន់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រប្រកបដោយ ប្រសិទ្ធភាព។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ផ្អែកតាមផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរបស់ខ្លួន រដ្ឋបាលឃុំ សង្កាត់​ បានរៀបចំ និងអនុវត្តនូវគម្រោង […]

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពី ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការលេខ០០៨/២៦ផក.ច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ កិច្ចប្រជុំមានការចូលរួមពីលោកស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញនិងលោកអធិការនគរបាលខណ្ឌទាំង១៤៕ ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ