ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដើម្បីជំរុញលើកិច្ចការងារផ្សព្វផ្សាយអប់រំអោយកាន់តែមានប្រសិទ្ធភាព ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន-ស្ថានីយ៍ អនុប្រធាននាយកដ្ឋាន-ស្ថានីយ៍ នាយ-នាយរងការិយាល័យ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
ឯកឧត្តម អគ្គនាយក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញទាំងអស់ដែរបានការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបានច្រើននាពេលកន្លងមកនេះ។ ក្នុងនោះដែរ ឯកឧត្តម អគ្គនាយក បានជំរុញឱ្យថ្នាក់ដឹកនាំព្រមទាំងមន្រ្តីជំនាញទាំងអស់ ត្រូវតែបន្តសហការគ្នាមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងការបំពេញតួនាទីភារកិច្ចជូនអង្គភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងកាន់តែល្អប្រសើរបន្ថែមទៀត៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





