ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត

ខេត្តកំពត៖ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផល​ការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត ក្រោមអធិប​តីភាពឯកឧត្តម បណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។ ក្នុងពិធីបិទសន្និបាតនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាល នៃគណ:អភិបាលខេត្តកំពត ឯកឧត្តម លោកជំទាវប្រតិភូអមគណៈអធិបតី ក្រុមការងារចុះមូលដ្ឋានខេត្តកំពត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបា​លរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្ត លោកស្នងការនគរបាលខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង​៣ លោក លោកស្រី ស្នងការរង នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ប្រធានទីស្នាក់​ការច្រកទ្វារព្រំដែនទ្វេភាគីទាំង២ ព្រមទាំង អភិ​បាលក្រុង/ស្រុក ទាំង៩ រួមទាំង លោកអធិការនគរបាលក្រុង /ស្រុកទាំង៩ មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៩៣ ឃុំ សង្កាត់ នៅសាលមហោស្រពសន្និសីទបូកគោ ខេត្តកំពត៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

bvt

Leave a Reply

Your email address will not be published.