ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខគ្រួសារវីរកងទ័ព ស្ថិតនៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ លោកឧត្ដមសេនីយ៍ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកប្រធានមន្ទីរសង្គមកិច្ច លោកអភិបាលស្រុកសាមគ្គីមានជ័យ និងក្រុមការងារ បានចុះសួរសុខទុក្ខគ្រួសារវីរកងទ័ពដែលបានពលីនៅសមរភូមិមុខ និងពិនិត្យមើលផ្ទះ ២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត សាងសង់ជូនគ្រួសារវីរកងទ័ពពលីនៅសមរភូមិមុខ ស្ថិតនៅតំបន់ដីសម្បទានសង្គមកិច្ច ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។ ផ្ទះទី១ របស់លោកស្រី តុង ដាវី ជាភរិយា សពវីរកងទ័ពលោក សួន សំអឿន និងផ្ទះទី២ របស់លោកស្រី ប្រាក់ ហេង សុម៉ាលី ជាភរិយា សពវីរកងទ័ពលោក អ៊ួន ហាច។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត […]

ព័ត៌មានជាតិ

លោកជំទាវ ឈី វ៉ា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

ខេត្តកោះកុង៖ ថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ នៅខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានមាន ប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តកោះកុងមានការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យគួរជាទីមោទនៈ។ ចំពោះការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាវិញ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងខេត្ត បានខិតខំ យកចិត្តទុកដាក់អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាថ្មីម្តងទៀត លោកជំទាវអភិបាលខេត្តបានគោរពថ្លែងអំណរ គុណចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចំណាយពេលវេលាផ្តល់កិត្តិយជាអធិបតីក្នុងពិធីនេះ។ ជាពិសេសវត្តមានរបស់ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុង”កិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤” របស់ក្រុមប្រឹក្សាខេត្ត ដែលកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារខែមករា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់អភិវឌ្ឍន៍ខេត្ត។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា រាល់ការតាក់តែងឯកសាររដ្ឋបាល ត្រូវតែមានភាពហ្មត់ចត់បំផុត ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារ ដើម្បីឱ្យស្របតាមគំរូច្បាប់ដើម។ ឯកឧត្តមបានជំរុញឱ្យសមាជិកអង្គប្រជុំទាំងអស់ បន្តចូលរួមមតិយោបល់ដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលឱ្យមាន​ប្រសិទ្ធភាពបំផុត។ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងនូវទិសដៅការងារសំខាន់ៗ ចំនួន ៣ ចំណុច ដើម្បីជំរុញការអភិវឌ្ឍ និងរក្សាសណ្តាប់ធ្នាប់ក្នុងខេត្ត រួមមាន ៖ ១. ការអភិរក្សវប្បធម៌ និងជំរុញទេសចរណ៍៖ រដ្ឋបាលខេត្តនឹងរៀបចំ “ពិធីចាប់ត្រីតាមបែបបុរាណ” នៅតំបន់បឹងត្រពាំងក្រម […]

ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អនុញ្ញាតឱ្យតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)ជួបពិភាក្សាការងារ

នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកស្រី MANO Chihiro តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងសហការី ជួបប្រជុំពិភាក្សាការងារ ពាក់ព័ន្ធទៅនឹងការធ្វើបច្ចុប្បន្នភាពសៀវភៅណែនាំអង្គការសង្គមស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ជា ប៊ុនហេង អគ្គនាយករង និងលោក លី យ៉ាសាក់ និងលោក គាន ណារិន ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការពាក់ព័ន្ធ។

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះ សំណាល ជាមួយនឹងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលបឋមមន្ត្រីពន្ធនាគារ ជំនាន់ទី២១

នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលបឋមមន្ត្រីពន្ធនាគារ ជំនាន់ទី២១ លើកទី១ ចំនួន៩៨នាក់ ដែលទើបចាប់ផ្តើមដំណើរការសិក្សា ហ្វឹកហាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលសន្និសីទ-ព្រះរាម(អគារប្រពៃណី ក- A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ពិធីនេះធ្វើឡើង ដើម្បីសំណេះសំណាលនិងណែនាំតម្រង់ទិសដល់សិក្ខាកាមថ្មី ដែលទើបចាប់ផ្តើមសិក្សា ហ្វឹកហាត់ ឱ្យដឹងអំពីវិន័យក្នុងការសិក្សា ហ្វឹកហាត់ ទាំងក្នុងថ្នាក់និងទីលាន ការរក្សាអនាម័យក្នុងបរិវេណបណ្ឌិត្យសភា ការគោរពវិន័យនិងបទបញ្ជាផ្សេងៗដែលសាលាបានកំណត់៕ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបើកការធ្វើតេស្តរកសារធាតុញៀន ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការធ្វើតេស្តរកសារធាតុញៀន ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ ស្ថិតនៅសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា សារធាតុញៀនគឺបង្កនៅផលលំបាកប៉ះពាល់ដល់បញ្ហាសន្តិសុខភាព ការបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យខូចដល់អនាគតយុវជនជាដើម។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការពិនិត្យរកសារធាតុញៀនមន្ត្រីរាជការពេលនេះ គឺក្នុងគោលបំណង ៣ ដូចខាងក្រោម ៖ *ទី១ ៖ បញ្ជាក់ថាមន្ត្រីរបស់យើងមានភាពស្អាតស្អំ មិនមានអ្នកប្រើប្រាស់សារធាតុញៀននៅក្នុងអង្គភាព និងជាកន្លែងផ្ដល់សេវាសាធារណៈ សេវារដ្ឋបាលល្អ ជាមជ្ឈមណ្ឌលមិនមានការប្រើប្រាស់សារធាតុញៀន។ *ទី២ ៖ ជាគំរូល្អដល់ប្រជាពលរដ្ឋ ដល់មហាជន ឱ្យរៀនសូត្រពីមន្ត្រីរបស់យើង ដើម្បីពួកគាត់បានដុះខាត់នូវស្មារតី របស់ពួកគាត់កុំឱ្យពាក់ព័ន្ធជាមួយសារធាតុញៀន និងជាការបញ្ជូនសារទៅកូនចៅក្នុងបន្ទុក របស់ពួកគាត់កុំឱ្យពាក់ព័ន្ធ នូវសារធាតុញៀននោះ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមជាមួយ ឯកឧត្តម ធាម ចន្ទពិសិទ្ធ ប្រធានសាលាខេត្ត និងតំណាងអយ្យការអមសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីចុះ អនុស្សរណៈ នៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងលោកអភិបាលស្រុកក្រុង និងមេឃុំចៅសង្កាត់ ចំនួនប្រមាណជាង ២០០ នាក់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានលើងឡើងថា កិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តតាកែវ […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យអាជ្ញាធរក្រុងស្រុករៀបចំទីតាំងអភិរក្សជីវចម្រុះ និងព្រមានចាត់វិធានការតឹងរឹងចំពោះអ្នកប្រើឧបករណ៍ល្មើសគ្រប់ប្រភេទ

កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការណែនាំទៅដល់អាជ្ញាធរក្រុង ស្រុកទាំង៩ ឱ្យរៀបចំទីតាំងអភិរក្សជីវចម្រុះឱ្យបានយ៉ាងតិចមួយកន្លែងដើម្បីបង្កើនធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយ តែត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុតចំពោះជនទាំងឡាយណាដែលប្រើប្រាស់ឧបករណ៍ល្មើសគ្រប់ប្រភេទ។ ការលើកឡើងបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី០៤ របស់ក្រុមប្រឹក្សាខេត្ត ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលសំបូរទៅដោយអាងទឹកធំៗ ប៉ុន្តែមិនសំបូរនូវធនធានជលផលនោះទេ និយាយជារួមគឺជីវចម្រុះ។ទាំងនេះគឺបណ្តាលមកពីការគ្រប់គ្រងរបស់មន្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមានភាពធូររលុង មិនអើពើឬក៏ចាត់វិធានការក្តៅចំពោះជនល្មើសដែលតែងប្រើប្រាស់ឧបករណ៍ហាមឃាត់គ្រប់ប្រភេទពិសេសគឺឧបករណ៍ឆក់។ ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ដោយកត្តាអំណោយ ផលដែលខេត្តនេះសំបូរទៅដោយអាងស្តុកទឹកធំៗដែលអាចជាជម្រកនូវជីវចម្រុះអាចរស់នៅបាន ដូច្នេះអាជ្ញាធរក្រុង ស្រុកទាំង៩ ត្រូវតែរៀបចំទីតាំងភូមិសាស្ត្រអាងណាមួយក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីព្រលែងពូជត្រីចម្រុះចូលទៅក្នុងអាងនោះដើម្បីពង្រីកពួជធាឱ្យធនធានជលផលមានការកើនឡើងវិញ ជាងនេះគឺផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ីនិងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការរកចំណូលពីការនេសាទតាមបែបប្រពៃណី និងទេសចរណ៍ធម្មជាតិ។ ជាមួយនិងការណែនាំនោះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានលើកឡើងបន្ថែមថា ដើម្បីការពារ អភិរក្សជីវៈចម្រុះជលផលក្រោយការរៀបចំនិងព្រលែងពូជត្រីចូលទៅក្នុងអាងរួចរាល់ អាជ្ញាធរត្រូវបង្កើតជាសហគមន៍និងកន្លែងអភិរក្សដោយសហការ ជាមួយកម្លាំងពាក់ព័ន្ធ ក្នុងការយាមល្បាត ហើយត្រូវដាក់វិធានការឱ្យបានតឹងរឹងបំផុតចំពោះអ្នកដែលប្រើប្រាស់ឧបករណ៍ឆក់នៅពេលដែលចាប់ខ្លួនបាន ធ្វើយ៉ាងនេះដើម្បីឱ្យជនល្មើសមានការរៀងចាលនិងរក្សាបាននូវនិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយ។ ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសកម្រិតអង្គភាពចំណុះក្រសួងមហាផ្ទៃនិង គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីប្រមូលធាតុចូលលើឯកសារយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍទីក្រុងឆ្លាតនៅកម្ពុជា

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសកម្រិតអង្គភាពចំណុះក្រសួងមហាផ្ទៃនិង គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ( គ.ជ.អ.ប) ដើម្បីប្រមូលធាតុចូលលើឯកសារយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍទីក្រុងឆ្លាតនៅកម្ពុជា។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន លោក លោកស្រី តំណាងអគ្គនាយកដ្ឋាននានា និងមន្ត្រីជំនាញពាក់ពន្ធ័ជាច្រើនរូប ទៀតផងដែរ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការពង្រឹងជំនាញការងារនគរបាលចរាចរណ៍ផ្លូវគោក

តាកែវ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការពង្រឹងជំនាញការងារនគរបាលចរាចរណ៍ផ្លូវគោក។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ៖ លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រី នាយផ្នែក នាយរងផ្នែក និងមន្រ្តីទាំងអស់ចំណុះការិយាល័យជំនាញ ពិធីនេះស្ថិតនៅសាលប្រជុំតូច(អគារវីឡា) ស្នងការដ្ឋាននគរបាលខេត្តតាកែវ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ