ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ លោកឧត្ដមសេនីយ៍ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកប្រធានមន្ទីរសង្គមកិច្ច លោកអភិបាលស្រុកសាមគ្គីមានជ័យ និងក្រុមការងារ បានចុះសួរសុខទុក្ខគ្រួសារវីរកងទ័ពដែលបានពលីនៅសមរភូមិមុខ និងពិនិត្យមើលផ្ទះ ២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត សាងសង់ជូនគ្រួសារវីរកងទ័ពពលីនៅសមរភូមិមុខ ស្ថិតនៅតំបន់ដីសម្បទានសង្គមកិច្ច ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។
ផ្ទះទី១ របស់លោកស្រី តុង ដាវី ជាភរិយា សពវីរកងទ័ពលោក សួន សំអឿន និងផ្ទះទី២ របស់លោកស្រី ប្រាក់ ហេង សុម៉ាលី ជាភរិយា សពវីរកងទ័ពលោក អ៊ួន ហាច។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនគ្រួសារវីរកងទ័ពទាំង ២គ្រួសារ និងគ្រួសារអតីតយុទ្ធជនជិតខាងចំនួន ៣គ្រួសារ ព្រមទាំងពិនិត្យមើលផលដំណាំដែលបងប្អូនបានខិតខំដាំដុះសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង











