ព័ត៌មានជាតិ

លោកជំទាវ ឈី វ៉ា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

ខេត្តកោះកុង៖ ថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ នៅខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានមាន ប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តកោះកុងមានការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យគួរជាទីមោទនៈ។ ចំពោះការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាវិញ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងខេត្ត បានខិតខំ យកចិត្តទុកដាក់អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាថ្មីម្តងទៀត លោកជំទាវអភិបាលខេត្តបានគោរពថ្លែងអំណរ គុណចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចំណាយពេលវេលាផ្តល់កិត្តិយជាអធិបតីក្នុងពិធីនេះ។ ជាពិសេសវត្តមានរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំង អំពើពុករលួយនាពេលនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវប្រកបដោយស័ក្តិសិទ្ធិភាពក្នុងការអនុវត្តការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋដោយភាពស្អាតស្អំ គុណធម៌ តម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់និងលិខិតបទដ្ឋានគិតយុត្តកំណត់។

លោកជំទាវក៏បានសំណូមពរឱ្យសមាជិក សមាជិកាទាំងអស់ យកចិត្តទុកដាក់ស្តាប់នូវការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ដើម្បីបានជាវិធានយកទៅអនុវត្តនៅពេលត្រឡប់ទៅមូលដ្ឋានវិញ ប្រកបដោយប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.