ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសកម្រិតអង្គភាពចំណុះក្រសួងមហាផ្ទៃនិង គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ( គ.ជ.អ.ប) ដើម្បីប្រមូលធាតុចូលលើឯកសារយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍទីក្រុងឆ្លាតនៅកម្ពុជា។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន លោក លោកស្រី តំណាងអគ្គនាយកដ្ឋាននានា និងមន្ត្រីជំនាញពាក់ពន្ធ័ជាច្រើនរូប ទៀតផងដែរ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ














