តាកែវ ៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន និង វៀតណាម។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរងទាំងអស់ លោកនាយ លោក លោកស្រី នាយរងការិយាល័យ នាយផ្នែកចំណុះឱ្យ ការិយាល័យជំនាញទាំង៣៣ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់គោលការណ៍សំខាន់ៗដល់កងកម្លាំងនគរបាលជាតិត្រូវយកចិត្តទុកដាក់ការងារចាំបាច់មានដូចខាងក្រោម៖ ១ កងកម្លាំងនគរបាលសណ្ដាប់ធ្នាប់ ចរាចរណ៍ខេត្ត ក្រុង/ស្រុក ត្រូវមានវត្តមានជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងតាមទីកន្លែងងាយរងការកកស្ទះផ្សេងៗក្នុងមូលដ្ឋាន។ ២ ត្រូវសហការឱ្យបានល្អជាមួយ សមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការបំពេញការងារ។ ៣ ត្រូវផ្សព្វផ្សាយ មិនអោយមានការដុតផាវ និងលេងគ្រឿងផ្ទុះនានា។ ៤ ពង្រឹងទប់ស្កាត់រាល់បទល្មេីលផ្សេងៗ។ […]
ព័ត៌មានជាតិ
នគរបាលខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ដល់សិស្សានុសិស្ស
ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយអធិការដ្ឋាននគរបាលក្រុង-ស្រុក ចុះផ្សព្វផ្សាយអំពីគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ដល់សិស្សានុសិស្សនៅតាមសាលារៀននានាក្នុងខេត្ត។ ការផ្សព្វផ្សាយនេះ ផ្តោតលើផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន និងបញ្ហាក្មេងទំនើង ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមបង្ការការកើតមានបទល្មើសក្នុងមូលដ្ឋាន៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនៃវគ្គមន្ត្រីនគរបាលយុត្តិធម៌
នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនៃវគ្គមន្ត្រីនគរបាលយុត្តិធម៌ដែលកំពុងសិក្សា ក្នុងថ្នាក់នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ការសំណេះសំណាលនេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងបណ្ឌិត្យសភានិងសិក្ខាកាមនិងដើម្បីក្រើនរំឭក ដាសតឿន ជំរុញ និងលើកទឹកចិត្តក្នុងការសិក្សាទាំងក្នុងថ្នាក់និងទីលានគោរព វិន័យក្នុងការសិក្សា និងរក្សាអនាម័យក្នុងបរិវេណបណ្ឌិត្យសភា ឱ្យមានអនាម័យស្អាតជានិច្ច៕ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
នគរបាលខេត្តកែប បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកដំណាក់ចង្អើរ
ខេត្តកែប៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងមូលដ្ឋានរបស់ខ្លួន កម្លាំងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កោល បានអញ្ជើញដឹកនាំប្រជុំជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ២៩៣នាក់ ស្រី១៣០នាក់ ដើម្បីផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ១លើក នៅអនុវិទ្យាល័យ ហ៊ុនសែន អង្កោល ស្ថិតក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសិក្សាឈ្វេងយល់ និងស្តាប់ការធ្វើបទបង្ហាញពីតំណាងរោងចក្រផលិតសម្ភារប្រើប្រាស់សម្រាប់កងកម្លាំងនគរបាលជាតិ នៅសាធារណរដ្ឋតួកគីយ៉េ
តួកគីយ៉េ ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សិក្សាឈ្វេងយល់ និងស្តាប់ការធ្វើបទបង្ហាញពីតំណាងរោងចក្រផលិតសម្ភារប្រើប្រាស់សម្រាប់កងកម្លាំងនគរបាលជាតិ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគីយ៉េ ក្នុងក្របខណ្ឌនៃការផ្លាស់ប្ដូរបទពិសោធលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដើម្បីពិភាក្សាលើការកំណត់ទីតាំងដីសម្រាប់សាងសង់ “សួនតេជោសន្តិភាព” ខេត្តសៀមរាប
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃ គ.ដ.ន.ជ. អញ្ជើញចូលរួមកិច្ចប្រជុំគណៈ កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដើម្បីពិភាក្សាលើការកំណត់ទីតាំងដីសម្រាប់សាងសង់ “សួនតេជោសន្តិភាព” ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធាន គ.ដ.ន.ជ. នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតំណាងក្រសួង ស្ថាប័ន ដែលជាសមាជិក នៃ គ.ដ.ន.ជ. និងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។ ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល
ក្រសួងមហាផ្ទៃ បន្ដបើកវគ្គបណ្ដុះបណ្ដាលប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានី ខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមាន
បាត់ដំបង ៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានី ខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមាន ជូនដល់មន្ត្រីបង្គោលមកពីខេត្តចំនួន៦ រួមមាន ៖ ខេត្តបាត់ដំបង កោះកុង ប៉ៃលិន បន្ទាយមានជ័យ ពោធិ៍សាត់ និងកំពង់ឆ្នាំង ពិធីនេះប្រារព្ធធ្វើឡើនៅសាលាខេត្តបាត់ដំបង។ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះដែរ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ទីន សារ៉ាវុធ អភិបាលរង និងជាតំណាង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោក អ៊ុំ ចំរើន អគ្គនាយករង និងជាតំណាង ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងលោកឧត្តមសេនីយ៍ទោ អុីវ វាសនា អគ្គនាយករង និងជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ […]
លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតីក្នុង យុទ្ធនាការ គាំទ្រទិវាសុវត្ថិភាព អុីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ « ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ»
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុង យុទ្ធនាការ គាំទ្រទិវាសុវត្ថិភាព អុីននធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ « ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» នៅសាលាខេត្តកំពង់ ចាម។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសេីរដល់រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត , ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការចូលរួមអនុវត្តនូវយុទ្ធនាការ គាំទ្រទិវាសុវត្ថិភាព អុីននធឺណិត និងការប្រើប្រាស់បច្ចេកវិទ្យា AI ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។ លោកជំទាវ រដ្ឋលេខាធិការ បានមានប្រសាសន៍បន្តថា ក្នុងឆ្នាំ២០២៦ នេះ យើងនឹងរៀបចំយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការចូលរួមជាមួយចលនាសកលមួយ ដើម្បីលើកកម្ពស់សុវត្ថិភាពអុីននធឺណិតសម្រាប់ ទាំងអស់គ្នា។ ពីព្រោះបច្ចុប្បន្នមនុស្សគ្រប់គ្នាកំពុងតែនិយាយអំពីបច្ចេកវិទ្យា AI ហើយដោយ សារកុមារ […]
ឯកឧត្ដម ឃួង ស្រេង៖ បើចង់លុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងរាជធានីភ្នំពេញ កម្លាំងទាំងអស់ត្រូវបោសសម្អាតមេ SCAME ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បើចង់លុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងរាជធានីភ្នំពេញ កម្លាំងទាំងអស់ចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវបោសសម្អាតមេ SCAME ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន។ នេះជាការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) អស់ពីក្នុងមូលដ្ឋាន ដាច់ខាត់យើងត្រូវសម្អាតមេSCAMERឱ្យអស់។ បើមិនអស់ទេ វានិងកើតកូន កើតចៅបន្តមកទៀត។ អភិបាលខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យ ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការត្រៀមកម្លាំងសហការ តាមដានសភាពការណ៍ជាក់ស្តែង។ ការងារនេះត្រូវតែ ម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ព្រោះនេះ ជាយុទ្ធនាការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅ រាជធានីភ្នំពេញ […]
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមដំណើរការវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១
នៅព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមដំណើរការវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១ នៅសាលានគរបាលជាតិភូមិភាគទាំង៦ តាមប្រព័ន្ធអនឡាញ(Zoom Meeting) ដោយមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នាយកសាលានគរបាលជាតិភូមិភាគ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីណែនាំតម្រង់ទិសដល់ថ្នាក់ដឹកនាំសាលានិងមន្ត្រីពាក់ព័ន្ធ ក្នុងការត្រៀមរៀបចំដំណើរការវគ្គបណ្តាបណ្តាល ឱ្យប្រព្រឹត្តទៅដោយរលូន តាមការគ្រោងទុក។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា










