ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី​ និងគ្រួសារ“

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស​ សុខា​ ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ“។ ក្នុងពិធីនេះដែរ​ មានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តមសន្តិបណ្ឌិត លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធានក្រុមការងារយេនឌ័រ តាមបណ្ដាអង្គភាព អភិបាលរង រាជធានី-ខេត្ត ព្រមទាំងលោក លោកស្រី មន្ត្រីរាជការសុីវិល កងកម្លាំងនគរបាលជាតិ មន្រ្តីពន្ធនាគារ ជាស្រ្តីជាច្រើនរូបទៀតផងដែរ។ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

សៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី សារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅបន្ទប់ប្រជុំលេខ១សាលាខេត្ត ។ កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរង ស្នងការរង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលជាមួយនិងសិក្ខាកាមដែលកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយនិងសិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ – វគ្គបំប៉នជំនាញអត្តសញ្ញាណកម្ម – វគ្គគ្រប់គ្រងច្រកទ្វារអន្តជាតិ – វគ្គប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន – វគ្គឋានានុក្រមកម្រឹត១ ជំនាន់ទី៣ -​វគ្គ​សន្តិសុខពន្ធនាគារ​ សរុបជិត៥០០នាក់ នាសាលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម  (អគារ ខ-B) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានជាតិ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ។

ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រនិងវិញ្ញាបនបត្រដល់និស្សិតនិងសិស្សនគរបាលជ័យលាភី

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រនិងវិញ្ញាបនបត្រដល់និស្សិតនិងសិស្សនគរបាលជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលប្រជុំ-ព្រះគណេស (អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ កិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យរាល់ការងារពាក់ព័ន្ធទាំងអស់ ក្នុងការត្រៀមចូលរួមពិធីប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ និងសិស្សនគរបាលជ័យលាភី ថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ជំនាន់ទី១ នាបណ្ឌិត្យសភានគរបាលកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ខ្លីខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម អង មង្គល អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន នៅសាលប្រជុំអគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ និងឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់អគ្គាធិការដ្ឋាន ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ រួចមក ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំ បានធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គាធិការដ្ឋាន ដែលខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចនាពេលកន្លងមក។ ទន្ទឹមនឹងនោះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំការងារសំខាន់ៗមួយចំនួនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ […]

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត និងលោកជំទាវ អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្ដិភាព សន្ដិសុខសម្រាប់ស្រ្ដី និងគ្រួសារ”

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ ថាំ វ៉ាន់នីកា តុប នេត បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ និងពិធីជួបជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិលជានារី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមប្រធានបទ “សន្ដិភាព សន្ដិសុខសម្រាប់ស្រ្ដី និងគ្រួសារ”។ ក្នុងពិធីនេះ ក៏មានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងក្រុមការងារនគរបាលជាតិ និងមន្រ្តីរដ្ឋបាលស៊ីវិលជានារីចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាច្រើនរូបទៀត។ ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្ដីពី “សិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវលើសមិទ្ធកម្មរបស់អង្គភាពថវិកា”

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្ដីពី “សិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវលើសមិទ្ធកម្មរបស់អង្គភាពថវិកា” នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្ដីពី “សិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវលើសមិទ្ធកម្មរបស់អង្គភាពថវិកា” ដែលកម្មវិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Angkor Paradise ស្ថិតនៅក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រូឧទ្ទេស និងសិក្ខាកាមជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ ដែលបានចូលរួមសិក្ខាសាលាដ៏មានសារៈសំខាន់នាពេលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានប្រសាសន៍ថា កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈត្រូវបានរៀបចំជា ៤ដំណាក់កាល ដែលបច្ចុប្បន្ននេះ បានឈានមកដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយ ផ្តោតសំខាន់លើ “គណនេយ្យភាពសមិទ្ធកម្ម”។ ឯកឧត្តម នាយឧត្តមសេនីយ៍ […]

ព័ត៌មានជាតិ

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមទិសដៅការងាររបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៣៩ អនក្រ.បក ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ សកម្មភាពផ្សព្វផ្សាយនេះ បានធ្វើឡើងនៅ សាលាអនុវិទ្យាល័យជើងគ្រាវ ស្ថិតក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមសរុបចំនួន ៤១៧នាក់ ក្នុងនោះស្រី ១៨៦នាក់។ ក្នុងឱកាសនោះ កម្លាំងជំនាញក៏បានធ្វើការបិទចំណាំងផ្លាកលើគោយន្តកន្រ្តៃយ៍ចំនួន ៦៣គ្រឿង ព្រមទាំងចែកខិតប័ណ្ណ និងសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកចូលរួមផងដែរ។ ជាមួយគ្នានេះ កម្លាំងជំនាញក៏បានបន្តចុះផ្សព្វផ្សាយនៅ វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្ថិតក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមសរុបចំនួន ១,២៦១នាក់ ក្នុងនោះស្រី […]

ព័ត៌មានជាតិ

ឯកឧត្ដម​ ទូច​ ណារ៉ុថ​ អញ្ជើញ​ជាអធិបតី​ស្តាប់បទបបង្ហាញស្តីពី​ ផែនការ ការពារ ព្រះរាជសន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅគោលដៅព្រះបរមរាជវាំង

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម​ ទូច​ ណារ៉ុថ​ រដ្ឋលេខាធិការ​ ក្រសួង​មហាផ្ទៃ​ បានអញ្ជើញ​ជាអធិបតី​ស្តាប់បទបង្ហាញស្តីពី​ ផែនការ ការពារ ព្រះរាជសន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅគោលដៅព្រះបរមរាជវាំង​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្ដម​ អនុរដ្ឋលេខាធិកា​រ​ ស្នងការរងរាជធានី​ អគ្គនាយករង​ ប្រធាន​ អនុប្រធាន​នាយកដ្ឋាន​ លោក​ លោកស្រី​ជាមន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀតផងដែរ​ ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ