ព័ត៌មានជាតិ

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមទិសដៅការងាររបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៣៩ អនក្រ.បក ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

សកម្មភាពផ្សព្វផ្សាយនេះ បានធ្វើឡើងនៅ សាលាអនុវិទ្យាល័យជើងគ្រាវ ស្ថិតក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមសរុបចំនួន ៤១៧នាក់ ក្នុងនោះស្រី ១៨៦នាក់។ ក្នុងឱកាសនោះ កម្លាំងជំនាញក៏បានធ្វើការបិទចំណាំងផ្លាកលើគោយន្តកន្រ្តៃយ៍ចំនួន ៦៣គ្រឿង ព្រមទាំងចែកខិតប័ណ្ណ និងសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកចូលរួមផងដែរ។

ជាមួយគ្នានេះ កម្លាំងជំនាញក៏បានបន្តចុះផ្សព្វផ្សាយនៅ វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្ថិតក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមសរុបចំនួន ១,២៦១នាក់ ក្នុងនោះស្រី ៦៦០នាក់។

ការចុះអប់រំផ្សព្វផ្សាយនេះផងដែរ មានគោលបំណងបង្កើនការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការគោរពច្បាប់ចរាចរណ៍ក្នុងការប្រើប្រាស់ផ្លូវសាធារណៈ។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.