ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ទូច ណារ៉ុថ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីស្តាប់បទបង្ហាញស្តីពី ផែនការ ការពារ ព្រះរាជសន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅគោលដៅព្រះបរមរាជវាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ស្នងការរងរាជធានី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីជាមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













