៖ នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រៃវែង បានប្រារព្ធ ខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង។ ឯកឧត្តម ឡាំ ជា មានប្រសាសន៍ថា ទិវាអន្តរជាតិនារី ៨ មីនា គឺជាព្រឹត្តិការណ៍ជាសកលដែលរំលឹកអំពីការតស៊ូព្យាយាម ដើម្បីសិទ្ធិ សេរីភាព និងសមភាពរបស់ស្ត្រីនៅជុំវិញពិភពលោក។ ឯកឧត្តម បន្ថែមថា ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ កាលណាស្ដ្រីទទួលបាននូវសន្តិសុខពេញលេញ ទាំងសន្តិសុខផ្លូវកាយ ផ្លូវចិត្ត និងសេដ្ឋកិច្ច នោះគ្រួសារនីមួយៗនឹងមានភាពកក់ក្តៅ ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរុងរឿង និងប្រកបដោយចីរភាព។ ឯកឧត្តម បន្តទៀតថា សន្តិភាពគឺជាលក្ខខណ្ឌចាំបាច់ដែលអនុញ្ញាតឱ្យស្ត្រីអាចប្រើប្រាស់សិទ្ធិ និងសក្តានុពលរបស់ខ្លួនបានពេញលេញ ក្នុងការចូលរួមសម្រេចចិត្តទាំងក្នុងគ្រួសារ និងសង្គម និងការបង្កើនកិច្ចការពារស្ត្រីពីគ្រប់ទម្រង់នៃអំពើហិង្សា (ហិង្សាក្នុងគ្រួសារ ការបៀតបៀននៅកន្លែងការងារ) និងការធានាឱ្យមានបរិយាកាសរស់នៅដែលមានសុវត្ថិភាព៕ ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមជាសហអធិបតីពិធីផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាសហអធិបតីជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
ឯកឧត្តម ចាន់ សុធា អញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវគ្គទី២ ស្តីពី «ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ»។ ក្នុងពិធីបណ្តុះបណ្តាលនេះក៏មានការចូលរួមផ្តល់មតិចាប់អារម្មណ៍របស់ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈផងដែរ។ វគ្គទី២ នេះ មានសមាសភាពមកពី៖ ខេត្តកំពង់ចាម កំពងធំ កំពង់ឆ្នំាង កំពង់ស្ពឺ ក្រចេះ កណ្តាល ស្វាយរៀង ត្បូងឃ្មុំ តាកែវ ស្ទឹងត្រែង រតនគីរី និងខេត្តមណ្ឌលគិរី។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើ៖ ១. បង្ហាញខ្លឹមសារអនុក្រឹត្យលេខ ៧៦ស្តីពី «ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ» ២. បទបង្ហាញស្តីពី សៀវភៅណែនាំស្តីពី «ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ»។ ការបណ្តុះបណ្តាលវគ្គទី២នេះ […]
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាគមភោជនីយដ្ឋានកម្ពុជា (CRA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងសមាគមភោជនីយដ្ឋានកម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាគមភោជនីយដ្ឋានកម្ពុជា (CRA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងសមាគមភោជនីយដ្ឋានកម្ពុជា និងស្វែងរកវិធានការគន្លឹះរួមគ្នា ដើម្បីបន្តរក្សាភាពធន់នៃវិស័យទេសចរណ៍ និងជំរុញសន្ទុះវិស័យទេសចរណ៍កម្ពុជា ដើម្បីអាចរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឧកញ៉ាលូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ», កញ្ញា ហេង ភួនហួង ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ប្រធាននាយកដ្ឋាន និងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកនៃសមាគមភោជនីយដ្ឋានកម្ពុជា សរុបចំនួន ៨០នាក់។ មុនចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសមាគមទេសចរណ៍កម្ពុជា ដែលបានចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ តាមរយៈមូលនិធិមហាគ្រួសារវិស័យទេសចរណ៍ ដើម្បីជួយដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន។ ឆ្លៀតក្នុងឱកាសនៃពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន […]
ឯកឧត្តម សួស ប្រាថ្នា អនុញ្ញាតឱ្យតំណាងធនាគារពិភពលោកជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធកិច្ចព្រមព្រៀងសម្របសម្រួលវិនិយោគរបស់អង្គការពាណិជ្ជកម្មពិភពលោកសម្រាប់ការអភិវឌ្ឍ (WTO-IFDA) និងការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់កិច្ចសហការនាពេលអនាគត
នាព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោក Ramprakash Sethuramasubbu អ្នកឯកទេសជាន់ខ្ពស់ផ្នែកឯកជននៃធនាគាពិភពលោក និងសហការី ជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្របសម្រួលវិនិយោគរបស់អង្គការពាណិជ្ជកម្មពិភពលោកសម្រាប់ការអភិវឌ្ឍ (WTO-IFDA) និងការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់កិច្ចសហការនាពេលអនាគត នៅទីស្តីការក្រសួងមហាផ្ទៃ។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការពិគ្រោះយោបល់លើការត្រៀមអនុវត្តកិច្ចព្រមព្រៀងសម្របសម្រួលវិនិយោគរបស់អង្គការពាណិជ្ជកម្មពិភពលោកសម្រាប់ការអភិវឌ្ឍ (WTO-IFDA) នៅកម្ពុជា និងការបង្កើតកិច្ចសហការពាក់ព័ន្ធនឹងការសម្រួលការវិនិយោគផ្នែកឯកជននៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការបន្ស៊ី ភារកិច្ចរបស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ និងនាយកដ្ឋានកិច្ចការព័ត៌មាននិងទំនាក់ទំនងសាធារណៈ
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការបន្ស៊ី ភារកិច្ចរបស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ និងនាយកដ្ឋានកិច្ចការព័ត៌មាននិងទំនាក់ទំនងសាធារណៈ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ម៉ោង៩:០០នាទីព្រឹក បន្ទប់ប្រជុំជាន់ទី១ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីសារសំខាន់ នៃតួអង្គស្រ្តីនៅគ្រប់វិស័យការងារ របស់បុរស
ភ្នំពេញ ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមជាបុរស បើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយ ម្តាយ អ្នកមីង ឬបងស្រីនៅក្បែរដើម្បីជ្រោមជ្រែង និងអប់រំទូន្មានទេនោះ បុរសមិនអាចមានឱកាសពេញលេញ បំពេញតួនាទី និងការងារបានល្អនោះឡើយ។ នៅចំពោះមុខលោកជំទាវ កែ សួនសុភី ស សុខា ជាភរិយា ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា សម្រាប់បុរសក្នុងភាពជាអ្នកដឹកនាំ ឬជាមន្រ្តីបម្រើជាតិគ្រប់វិស័យ ពិសេសវីរយុទ្ធជនជួរមុខ ទាំងកងទ័ព និងនគរបាល គឺស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ ទាំងការផ្ដល់កម្លាំងចិត្ត ការទទួលរាប់រងដោះស្រាយបន្ទុកគ្រួសារ ក្នុងពេលបុរសជាស្វាមី ត្រូវបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ដែលពេលខ្លះ ស្ទើរតែពុំមានពេលគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារ។ ឆ្នាំនេះ ពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ […]
ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្តីពីការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណ ផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងពលរដ្ឋខ្មែរដែលទើប វិលត្រលប់ ពីប្រទេសថៃ
សៀមរាប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម ដឹកនាំសហការីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ សមាសភាពសេចក្ដីសម្រេច លេខ១៣២០០ សសរ ចុះថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចលេខ០០៥/២៦ សសរ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ស្ដីពី ការចាត់តាំងក្រុមការងារសម្របសម្រួលសហការគាំទ្រ តាមដាន ជំរុញ និងអនុវត្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ នៅបន្ទប់ប្រជុំធំ សាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារភូមិភាគ៤ និងឯកឧត្ដម លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ៕ ប្រភព៖ ស្នងការនគរបាលខេត្តសៀមរាប
ឯកឧត្តម សុខ លូ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវកៅស៊ូDBST ផ្លូវលេខ៥២០ ប្រវែង១៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ ព្រមទាំងដាក់លូមូល មុខកាត់១ម៉ែត្រសងខាងផ្លូវ នៅក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវកៅស៊ូDBST ផ្លូវលេខ៥២០ ចាប់ពីផ្លូវលេខ៥១៥ ដល់ផ្លូវលេខ១៧០១ ប្រវែង១៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ ព្រមទាំងដាក់លូមូល មុខកាត់១ម៉ែត្រសងខាងផ្លូវ ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលមានការយោគយល់អធ្យាស្រ័យអត់ធ្មត់ខ្ពស់អំឡុងពេលជួបការលំបាកក្នុងការធ្វើដំណើរកន្លងមកដោយសារផ្លូវរងការខូចខាតព្រោះការជីកគាស់កាយសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់។ ឯកឧត្តម គូសបញ្ជាក់ថា ក្រោយពីបញ្ចប់គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ផ្លូវនៅក្នុងក្រុងបាត់ដំបងនឹងត្រូវបន្តជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់។ បើតាមផែនការផ្លូវចំនួន៣៧ខ្សែក្នុងនោះផ្លូវ១៦ខ្សែជាគម្រោងរបស់រាជរដ្ឋាភិបាល និង២១ខ្សែជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បាននិងកំពុងសាងសង់ឡើងវិញជាបន្តបន្ទាប់ទៅតាមដំណាក់កាលនៅក្នុងឆ្នាំ២០២៦នេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ក្រើនរំលឹកដល់អាជ្ញាធរក្រុង សង្កាត់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋបើកផ្លូវឱ្យបានធំទូលាយ រៀបចំដាក់សឡាបំភ្លឺផ្លូវនិងចុះណែនាំប្រជាពលរដ្ឋឱ្យបញ្ឈប់ការលក់ដូរលើដីចំណីផ្លូវដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត លើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%៕ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង
ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បន្តចុះតាមដាន ពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងការងារនគរបាលសហគមន៍ នៅស្រុកកណ្ដៀង
ខេត្តពោធិ៍សាត់៖ ក្នុងគោលបំណងលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង ផែនការងារសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ព្រមទាំងពង្រឹងការងារនគរបាលសហគមន៍ នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៦ ក្នុងភូមិសាស្ត្រស្រុកកណ្ដៀង។ សកម្មភាពចុះតាមដានពង្រឹងការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៦រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ជរ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្យា ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយលួង ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល ប៉ុស្តិ៍នគរបាលរដ្ឋបាលវាល និងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជុំ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេឃុំ, លោកនាយ-នាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកអធិការ អធិការរងទទួលការងារកិច្ចការប៉ុស្តិ៍, លោកនាយ-នាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀត។ គោលបំណងចម្បងនៃសកម្មភាពនេះ គឺដើម្បីពង្រឹងយន្តការសន្តិសុខ ជំរុញឱ្យកម្លាំងសមត្ថកិច្ចនៅមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តលក្ខណៈសម្បត្តិទាំង ៧ យ៉ាងនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ការងារនគរបាលនិងសហគមន៍ ពង្រឹងទំនាក់ទំនងរវាងនគរបាល និងប្រជាពលរដ្ឋ ដើម្បីបង្កើនទំនុកចិត្ត។ លោកស្នងការរងមានប្រសាសន៍ថា លោកអធិការ អធិការរង លោក លោកស្រីមេឃុំ លោកមេប៉ុស្តិ៍ ត្រូវបន្តជម្រុញ ការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ត្រូវតែមានផែនការសកម្មភាពសម្រាប់ឱ្យបណ្តាប៉ុស្តិ៍អនុវត្ត […]










