សៀមរាប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម ដឹកនាំសហការីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ សមាសភាពសេចក្ដីសម្រេច លេខ១៣២០០ សសរ ចុះថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចលេខ០០៥/២៦ សសរ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ស្ដីពី ការចាត់តាំងក្រុមការងារសម្របសម្រួលសហការគាំទ្រ តាមដាន ជំរុញ និងអនុវត្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ នៅបន្ទប់ប្រជុំធំ សាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារភូមិភាគ៤ និងឯកឧត្ដម លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ៕
ប្រភព៖ ស្នងការនគរបាលខេត្តសៀមរាប













