ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវគ្គទី២ ស្តីពី «ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ»។
ក្នុងពិធីបណ្តុះបណ្តាលនេះក៏មានការចូលរួមផ្តល់មតិចាប់អារម្មណ៍របស់ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈផងដែរ។
វគ្គទី២ នេះ មានសមាសភាពមកពី៖ ខេត្តកំពង់ចាម កំពងធំ កំពង់ឆ្នំាង កំពង់ស្ពឺ ក្រចេះ កណ្តាល ស្វាយរៀង ត្បូងឃ្មុំ តាកែវ ស្ទឹងត្រែង រតនគីរី និងខេត្តមណ្ឌលគិរី។
វគ្គបណ្តុះបណ្តាលនេះផ្តោតលើ៖
១. បង្ហាញខ្លឹមសារអនុក្រឹត្យលេខ ៧៦ស្តីពី «ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ»
២. បទបង្ហាញស្តីពី សៀវភៅណែនាំស្តីពី «ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ»។
ការបណ្តុះបណ្តាលវគ្គទី២នេះ ធ្វើឡើងតាមប្រព័ន្ធ Zoom ដោយមានអ្នកចូលរួមសរុបប្រមាណ ៧៦៨នាក់៕











