ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អនុញ្ញាតឱ្យតំណាងធនាគារពិភពលោកជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធកិច្ចព្រមព្រៀងសម្របសម្រួលវិនិយោគរបស់អង្គការពាណិជ្ជកម្មពិភពលោកសម្រាប់ការអភិវឌ្ឍ (WTO-IFDA) និងការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់កិច្ចសហការនាពេលអនាគត

នាព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោក Ramprakash Sethuramasubbu អ្នកឯកទេសជាន់ខ្ពស់ផ្នែកឯកជននៃធនាគាពិភពលោក និងសហការី ជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្របសម្រួលវិនិយោគរបស់អង្គការពាណិជ្ជកម្មពិភពលោកសម្រាប់ការអភិវឌ្ឍ (WTO-IFDA) និងការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់កិច្ចសហការនាពេលអនាគត នៅទីស្តីការក្រសួងមហាផ្ទៃ។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការពិគ្រោះយោបល់លើការត្រៀមអនុវត្តកិច្ចព្រមព្រៀងសម្របសម្រួលវិនិយោគរបស់អង្គការពាណិជ្ជកម្មពិភពលោកសម្រាប់ការអភិវឌ្ឍ (WTO-IFDA) នៅកម្ពុជា និងការបង្កើតកិច្ចសហការពាក់ព័ន្ធនឹងការសម្រួលការវិនិយោគផ្នែកឯកជននៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.