ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អនុញ្ញាតឱ្យតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធការអនុវត្តគម្រោងរដ្ឋាភិបាលឌីជីថលកម្ពុជានៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ទីស្តីការក្រសួងមហាផ្ទៃ៖​ នារសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោកស្រី ការ៉ូលីន ហ្វ្លរេ(Carolyn Florey) អ្នកជំនាញការផ្នែកការអភិវឌ្ឍឌីជីថលនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងសហការី ជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធការអនុវត្តគម្រោងរដ្ឋាភិបាលឌីជីថលកម្ពុជានៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើចំណុចសំខាន់ៗ លើរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន PwC (ក្រុមហ៊ុនដែលទទួលបានអាណត្តិការងារពីធនាគារអភិវឌ្ឍន៍អាស៊ី), ផែនការអនុវត្តលើអនុសាសន៍របស់ក្រុមហ៊ុន PwC, ការអភិវឌ្ឍថ្នាលស្នើសុំសេវាតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយ និង លទ្ធភាពនៃការធ្វើកិច្ចសហការបន្ថែមនាពេលខាងមុខ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអភិវឌ្ឍ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ពោធិ៍សាត់៖ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានសាខាសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអភិវឌ្ឍ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ។ ឯកឧត្តមខូយ រីដា បានឱ្យដឹងថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ត្រូវបានចាប់ផ្តើមរៀបចំ និងសាងសង់ឡើងយ៉ាងសកម្មនៅអំឡុង ឆ្នាំ២០២០ និង២០២១ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ភូមិនេះត្រូវបានរៀបចំឡើង ដើម្បីទទួលសមាជិកអតីតយុទ្ធជន និងនិវត្តន៍ ដែលមានជីវភាពខ្វះខាត ឱ្យចូលមករស់នៅជាបន្តបន្ទាប់ ពោលគឺបន្ទាប់ពីការសាងសង់ផ្ទះរាប់រយខ្នង ត្រូវបានបញ្ចប់ជាស្ថាពរ ក្រោមការត្រួតពិនិត្យផ្ទាល់ ពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន នៃភូមិសាស្ត្រនេះ […]

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្ដល់ធាតុចូលលើសេចក្តីព្រាងរបាយការណ៍ផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ ២០២៦-២០៣០ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងផ្ដល់ធាតុចូលលើសេចក្តីព្រាងរបាយការណ៍ផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ ២០២៦-២០៣០ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួម លោក អគ្គនាយករង ប្រធាននាយកដ្ឋាន-ស្ថានីយ៍ អនុប្រធាននាយកដ្ឋាន -ស្ថានីយ៍ នាយ-នាយរងការិយាល័យ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងច្រើននិងទទួលបានលទ្ធផលល្អនាពេលកន្លងមកនេះ។ នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានជំរុញបន្ថែមទៀតដល់ថ្នាក់ដឹកនាំទាំងអស់ពន្លឿននូវសេចក្តីព្រាងរបាយការណ៍ផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០២៦-២០៣០) របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំតាមការកំណត់។ ក្នុងនោះដែរ ឯកឧត្តម អគ្គនាយក បានជំរុញឱ្យថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញទាំងអស់ត្រូវតែបន្តសហការគ្នា និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងការបំពេញតួនាទីភារកិច្ចជូនអង្គភាពប្រកបដោយប្រសិទ្ធភាព និងកាន់តែល្អប្រសើរបន្ថែមទៀត៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ឯកឧត្ដម នៅ លក្ខណា ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ វិស័យឯកជន

នៅរសៀល ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអនុញ្ញាតទទួលជួបជាមួយគណៈប្រតិភូ ក្រុមហ៊ុន ប្រ៊ីធីស អឺមេរិខិន ថីប៊ែកខូ ខេមបូឌា មកសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងឧស្សាហកម្មថ្នាំជក់នៅកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. នៅសាលប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ៕

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជេីញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានអញ្ជេីញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦៕

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ​ រៀបចំពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

ទីស្តីការក្រសួងមហាផ្ទៃ ៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានរៀបចំពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ពិធីនេះដែរ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រីឧត្តមសេនីយ៍ត្រី ឃឹម គង្គាបរមី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហោ​ សំអាត​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួម ពីលោក លោកស្រី តំណាងនាយកដ្ឋាន នាយ – នាយរងការិយាល័យ ព្រមទាំង សមាជិក សមាជិកា ចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំជាច្រើនរូបផងដែរ។ លោកស្រី វរសេនីយ៍ទោ សុន សុវត្តី ប្រធានក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារយេនឌ័រ នៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វេីសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារបញ្ជ្រាបយេនឌ័រឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ អគ្គនាយកដ្ឋាន […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជេីញសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី ដើម្បីចូលរួមអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា

ប៉ៃលិន៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃរដ្ឋបាលខេត្តដើម្បីចូលរួមអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ នាឱកាសឆ្នាំនេះ ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចរំលេចពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពយូរអង្វែង ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម ជាពិសេសការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានូវសុខុមាលភាពនិងការរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនា។ លោកជំទាវ បានមានប្រសាសន៍គូសបញ្ជាក់ថា៖ ការជ្រើសរើសប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» សម្រាប់ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ ពិតជាសម ស្របខ្លាំងណាស់ទៅនឹងស្ថានភាពសង្គមកម្ពុជានាពេល […]

ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិសការងារត្រៀមរៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់ជ័យលាភី

នៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិសការងារត្រៀមរៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់ជ័យលាភី ជាង១ ០០០នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភាមួយចំនួន ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួនដោយផ្ទាល់ នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A) និងការចូលរួមពីនាយកសាលានគរបាលជាតិភូមិភាគទាំង៦ និងសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម តាមប្រព័ន្ធអនឡាញ(Zoom Meeting)។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីណែនាំតម្រង់ទិសការងារត្រៀមរៀបចំពិធីប្រគល់វិញ្ញាបនបត្រនាពេលខាងមុខឱ្យបានគ្រប់ជ្រុងជ្រោយ ដែលនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អង្គភាពចំណុះ និងសមាគមកីឡាទាំង ៤៥ប្រភេទ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អង្គភាពចំណុះ និងសមាគមកីឡាទាំង ៤៥ប្រភេទ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅ សាលប្រជុំអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ មានការអញ្ជើញចូលរួម ពីសំណាក់លោក អគ្គលេខាធិការរង លោកលោកស្រីប្រធានអង្គភាព លោកលោកស្រី អនុប្រធានអង្គភាព ប្រតិភូ ប្រតិភូរង លោកនាយការិយាល័យទាំង៩ ជំនួយការ ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាន អង្គភាពទាំងអស់ និងលោក លោកស្រី នាយរងការិយាល័យ៕ ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

នាព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ អគ្គាធិការដ្ឋាន ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្រ្តីរាជការជានារី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ និងបានអនុញ្ញាតឱ្យក្រុមការងារយេនឌ័រអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ […]