ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោកស្រី ការ៉ូលីន ហ្វ្លរេ(Carolyn Florey) អ្នកជំនាញការផ្នែកការអភិវឌ្ឍឌីជីថលនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងសហការី ជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធការអនុវត្តគម្រោងរដ្ឋាភិបាលឌីជីថលកម្ពុជានៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើចំណុចសំខាន់ៗ លើរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន PwC (ក្រុមហ៊ុនដែលទទួលបានអាណត្តិការងារពីធនាគារអភិវឌ្ឍន៍អាស៊ី), ផែនការអនុវត្តលើអនុសាសន៍របស់ក្រុមហ៊ុន PwC, ការអភិវឌ្ឍថ្នាលស្នើសុំសេវាតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយ និង លទ្ធភាពនៃការធ្វើកិច្ចសហការបន្ថែមនាពេលខាងមុខ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













