ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានព្រៃវែង បានទទូច និងអំពាវនាវដល់អាណាព្យាបាលគ្រប់រូបដែលមានកូន ប្អូន ឬក្មួយ គ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ជាពិសេសដើម្បីប្រែក្លាយពួកគេឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល ចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង មាន៤បន្ទប់ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សាពោធិអណ្តោត ស្ថិតក្នុងភូមិពោធិអណ្តោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបញ្ជូនកូន ប្អូន ឬក្មួយ ដែលគ្រប់អាយុចូលរៀន គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់អាណាព្យាបាលគ្រប់រូប ព្រោះកុមារប្រៀបដូចជាក្រដាសសមួយផ្ទាំង ដែលងាយនឹងទទួលយកនូវការអប់រំ និងការបណ្ដុះបណ្ដាល។ […]
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអាណាព្យាបាលយកចិត្តទុកដាក់ជាអាទិភាពលើការអប់រំកូនចៅចាប់ពីថ្នាក់កុមារតូច
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានព្រៃវែង បានទទូច និងអំពាវនាវដល់អាណាព្យាបាលគ្រប់រូបដែលមានកូន ប្អូន ឬក្មួយ គ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ជាពិសេសដើម្បីប្រែក្លាយពួកគេឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល ចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង មាន៤បន្ទប់ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សាពោធិអណ្តោត ស្ថិតក្នុងភូមិពោធិអណ្តោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបញ្ជូនកូន ប្អូន ឬក្មួយ ដែលគ្រប់អាយុចូលរៀន គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់អាណាព្យាបាលគ្រប់រូប ព្រោះកុមារប្រៀបដូចជាក្រដាសសមួយផ្ទាំង ដែលងាយនឹងទទួលយកនូវការអប់រំ និងការបណ្ដុះបណ្ដាល។ […]
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា
នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមផាសុកបណ្ឌិត គាង សេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អនុប្រធានបណ្ឌិត្យសភា គ្រូនគរបាលជាតិ ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួននៃបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានមានមតិបើកកិច្ចប្រជុំ និងបានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភារាយការណ៍អំពីវឌ្ឍនភាពការងារដែលសម្រេចបានក្នុងត្រីមាសទី១ តាមយុទ្ធសាស្ត្រនីមួយៗនៃផែនការយុទ្ធសាស្ត្ររបស់បណ្ឌិត្យសភា រួមមាន៥យុទ្ធសាស្ត្រ៖ ១- ការងារដឹកនាំ-គ្រប់គ្រង ២- ការពង្រឹងសមត្ថភាពធនធានមនុស្ស ៣-ការលើកកម្ពស់គុណភាពអប់រំ ៤- ការពង្រីកវិសាលភាពបណ្ដុះបណ្ដាល ៥- ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្ត។ ទន្ទឹមនេះ យោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ថ្នាក់ដឹកនាំនិងប្រធានអង្គភាពចំណុះបណ្ឌិត្យសភានគរបាលកម្ពុជាបានធ្វើបទបង្ហាញពីការអភិវឌ្ឍកម្មវិធីសិក្សានិងសមត្ថភាពគ្រូនគរបាល ដើម្បីទទួលបានមតិយោបល់និងអនុសាសន៍ណែនាំបន្ថែម។ ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់បណ្ឌិត្យសភានគរបាលកម្ពុជាដែលសម្រេចបានលទ្ធផលល្អប្រសើរ និងបានផ្តល់អនុសាសន៍មួយចំនួនដូចជា […]
ឯកឧត្តម នៅ លក្ខណា អនុញ្ញាតទទួលជួបថ្នាក់ដឹកនាំសមាគមគ្រឿងសម្អាង មកសម្ដែងការគួរសមនិងពិភាក្សា លើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអនុញ្ញាតទទួលជួបថ្នាក់ដឹកនាំសមាគមគ្រឿងសម្អាង ដឹកនាំដោយលោកបណ្ឌិត ស៊ឹម មាស ប្រធានសមាគម មកសម្ដែងការគួរសមនិងពិភាក្សា លើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងថ្នាក់ដឹកនាំសមាគមគ្រឿងសម្អាង ជាច្រើនរូប៕
ស្នងការនគរបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣
តាកែវ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣។ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងយកអំណោយឧបត្ថម្ភ ផ្ដល់ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោក៦០៣ មួយចំនួន រួមមាន៖ ទឹកបរិសុទ្ធ ១០០កេស, ទឹកក្រូច ២០កេស, មីខ្លាឃ្មុំ ២០កេស, មីចិន ១០កេស, អង្ករ ២១បាវ និងថវិកាមួយចំនួនទៀត៕ ប្រភព ៖ ស្នការដ្ឋាននគរបាលខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អញ្ជើញទស្សនាការប្រណាំង «រទះគោសាឡី» ដើម្បីអបអរសាទរសង្ក្រាន្តតាកែវ ឆ្នាំ២០២៦ និងលើកស្ទួយវប្បធម៌ដូនតា
តាកែវ ៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិបី សង្កាត់រកាក្នុង ក្រុងដូនកែវ (អតីតសាលានយោបាយ) ឯកឧត្តម វ៉ីសំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមទស្សនាការប្រណាំង «រទះគោសាឡី» យ៉ាងកុះករ ក្នុងស្មារតីអបអរសាទរព្រឹត្តិការណ៍ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៦»។ នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋថា ការរៀបចំឱ្យមានការប្រណាំងរទះគោសាឡីនេះឡើង គឺមានគោលបំណងសំខាន់ៗចំនួន ២ រួមមាន៖ ១. ការរំលឹកគុណូបការៈដល់សត្វគោ ដែលជាសត្វពាហនៈផ្តល់កម្លាំងអូសទាញយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងជីវភាពរស់នៅ និងការបង្កបង្កើន ផលស្រែចម្ការរបស់ប្រជាកសិករខ្មែរតាំងពីបុរាណកាលមក។ ២. ការថែរក្សាវប្បធម៌ និងកេរដំណែលដូនតា ដើម្បីបង្ហាញឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ បានដឹង និងរួមគ្នាថែរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏មានតម្លៃនេះកុំឱ្យបាត់បង់។ ទន្ទឹមនឹងនេះ វាក៏ជាការបង្កើតនូវបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនប្រជាពល រដ្ឋក្នុងខេត្ត បានទស្សនាកម្សាន្ត នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រណាំងរទះគោសាឡីនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ ដែលបានមកទស្សនា និងលើកទឹកចិត្តដល់កីឡាករបររទះគោទាំងអស់ បង្កឱ្យបរិយាកាសមានភាពអធិកអធម និងសប្បាយរីករាយជាខ្លាំង ក្រោមម្លប់នៃសុខសន្តិភាព៕ ប្រភព៖ រដ្ឋបាលខេត្តតាកែវ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសាលាមត្តេយ្យសិក្សា ក្នុងស្រុកបាភ្នំ
ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសាលាមត្តេយ្យសិក្សា និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅសាលាមត្តេយ្យសិក្សាពោធិ៍អណ្ដោត ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦៕
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជននៃមន្ទីរអង្គភាពជុំវិញខេត្ត ចំនួន៥៩៨នាក់
ពោធិ៍សាត់៖ ក្នុងស្មារតីដឹងគុណ និងយកចិត្តទុកដាក់ខ្ពស់ចំពោះនិវត្តជន ដែលជាអតីតមន្ត្រីរាជការ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជននៃមន្ទីរអង្គភាពជុំវិញខេត្ត ចំនួន៥៩៨នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ឯកឧត្ដម សុខ ផល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណចិន
ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងលោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ។ ឯកឧត្ដម សន្តិបណ្ឌិត រដ្ឋលេខាធិការ បានមានប្រសាសន៍បេីកកិច្ចប្រជុំនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនេះ។ ក្នុងនោះដែរ ឯកឧត្ដម សន្តិបណ្ឌិត ប្រធានអង្គប្រជុំ បានលេីកឡេីងថា កិច្ចប្រជុំនេះធ្វេីឡេីងគឺ ដេីម្បីជជែកពិភាក្សាមតិយោបល់ និងស្វែងរកធាតុចូលបន្ថែមសម្រាប់ការរៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន […]
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញជាធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណី រវាងប្រៃសណីកម្ពុជា និងអគ្គនាយកដ្ឋានពន្ធនាគារ
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងឯកឧត្ដម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណីរវាងប្រៃសណីកម្ពុជា និងអគ្គនាយកដ្ឋានពន្ធនាគារ។ ពិធីនេះ ក៏មានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៧៦។ នាឱកាសនោះ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ មានប្រសាសន៍ថា «អនុស្សរណៈ នៃការយោគយល់គ្នានាពេលនេះ បានរៀបចំធ្វើឡើងក្នុងគោលបំណងរៀបចំនីតិវិធីសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណីយ៍ (សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) នូវលិខិតរដ្ឋបាល ឯកសារគតិយុត្តផ្សេងៗ ពីអគ្គនាយកដ្ឋានពន្ធនាគារ ឱ្យដល់គោលដៅ»។ សូមជម្រាបជូនថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ទាន់ពេលវាលា និងជួយសម្រាលបន្ទុកចំណាយរបស់អគ្គនាយកដ្ឋានពន្ធនាគារ ភាគីទាំង២បានយល់ព្រមបង្កើតអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ធ្វើការសហការក្នុងការបញ្ជូនលិខិតផ្សេងៗដែលមានតម្រូវការក្នុងការប្រើប្រាស់សេវាបញ្ញើរបស់ប្រៃសណីយ៍កម្ពុជា (សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) ជូនដល់អគ្គនាយកដ្ឋានពន្ធនាគារ៕ ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ









