ព័ត៌មានជាតិ

ឯកឧត្តម វ៉ី សំណាង អញ្ជើញទស្សនាការប្រណាំង «រទះគោសាឡី» ដើម្បីអបអរសាទរសង្ក្រាន្តតាកែវ ឆ្នាំ២០២៦ និងលើកស្ទួយវប្បធម៌ដូនតា

  • តាកែវ ៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិបី សង្កាត់រកាក្នុង ក្រុងដូនកែវ (អតីតសាលានយោបាយ) ឯកឧត្តម វ៉ីសំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមទស្សនាការប្រណាំង «រទះគោសាឡី» យ៉ាងកុះករ ក្នុងស្មារតីអបអរសាទរព្រឹត្តិការណ៍ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៦»

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋថា ការរៀបចំឱ្យមានការប្រណាំងរទះគោសាឡីនេះឡើង គឺមានគោលបំណងសំខាន់ៗចំនួន ២ រួមមាន៖

១. ការរំលឹកគុណូបការៈដល់សត្វគោ ដែលជាសត្វពាហនៈផ្តល់កម្លាំងអូសទាញយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងជីវភាពរស់នៅ និងការបង្កបង្កើន ផលស្រែចម្ការរបស់ប្រជាកសិករខ្មែរតាំងពីបុរាណកាលមក។

២. ការថែរក្សាវប្បធម៌ និងកេរដំណែលដូនតា ដើម្បីបង្ហាញឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ បានដឹង និងរួមគ្នាថែរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏មានតម្លៃនេះកុំឱ្យបាត់បង់។ ទន្ទឹមនឹងនេះ វាក៏ជាការបង្កើតនូវបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនប្រជាពល រដ្ឋក្នុងខេត្ត បានទស្សនាកម្សាន្ត នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រណាំងរទះគោសាឡីនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ ដែលបានមកទស្សនា និងលើកទឹកចិត្តដល់កីឡាករបររទះគោទាំងអស់ បង្កឱ្យបរិយាកាសមានភាពអធិកអធម និងសប្បាយរីករាយជាខ្លាំង ក្រោមម្លប់នៃសុខសន្តិភាព៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.