សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តកណ្ដាល។ ថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦
Author: bvt
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីពិធីពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ»
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីពិធីពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ផ្លូវជាតិលេខ៦ បំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ ប្រតិមា ព្រះវិស្ណុគង់លើស្ដេចគ្រុឌផ្លែងសរ មិនត្រឹមតែជារូបសំណាកសក្ការៈនោះទេ ប៉ុន្តែគឺជាដួងព្រលឹងដែលនាំមកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរ។
ឯកឧត្តម នៅ លក្ខណា ទទួលជួបជាមួយថ្នាក់ដឹកនាំសមាគមចំនួន០៣ ដើម្បីពិភាក្សាការងារ
នៅរសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានទទួលជួបជាមួយថ្នាក់ដឹកនាំសមាគមចំនួន៣ រួមមានសមាគមអ្នកលក់ឱសថកម្ពុជា, សមាគមសហព័ន្ធសុវត្ថិភាពម្ហូបអាហារកម្ពុជា, និងសមាគមសម្ព័ភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា។ កិច្ចពិភាក្សានេះបានធ្វើឡើងនៅ បន្ទប់ប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងថ្នាក់ដឹកនាំសមាគមទាំង០៣ ក្នុងគោលបំណងបន្តពិភាក្សាលម្អិតបន្ថែមលើការងារសំខាន់ចំនួន០២រួមមាន ទី១៖ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និត ដើម្បីឈានទៅចុះអនុស្សារណៈយោគយល់គ្នារវាងគ.ប.ផ.ក. និងសមាគមទាំង០៣ និងទី២៖ ពិភាក្សាលើការងារត្រៀមសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ នៅពេលខាងមុខនេះ៕
លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតី ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩
ខេត្តកោះកុង៖ ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃ១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ដោយមានការចូលរួមពី អនុប្រធាន និងសមាជិកគណៈកម្មាធិការ អ.ន.ក. ខេត្ត ថ្នាក់ក្រុង ស្រុក និងសាខា អ.ន.ក. ឃុំ សង្កាត់ ចំនួន ៣១៤នាក់ ក្នុងនោះសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តចំនួន ១៧០នាក់។ សូមជម្រាបជូនថា បងប្អូនអតីតយុទ្ធជន ចំនួន ១៧០នាក់ ក្នុងម្នាក់ៗទទួល អង្ករ ចំនួន ២៥គីឡូក្រាម និងឃីតចំនួន១ឃីត និងថវិកាមួយចំនួនផងដែរ។ ប្រភព៖ រដ្ឋបាលខេត្តកោះកុង
អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដី ឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ
បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដី ឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំ នេះក៏មានការអញ្ជេីញចូលរួមអភិបាលរងខេត្ត មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អភិបាលស្រុក មេឃុំទាំង៩ទូទាំងស្រុក ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦។ ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានណែនាំទៅដល់អាជ្ញាធរស្រុក ក៏ដូចជាឃុំទាំង២ ត្រូវរៀបចំសោភណភាពឃុំឱ្យមានភាពទាក់ទាញ និងមានភាពបៃតង ជាពិសេសការរៀបចំទុកដាក់សំរាម គឺជារឿងសំខាន់យេីងត្រូវយកចិត្តទុក ដោយត្រូវមានការរៀបចំទីតាំងទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវ។ រៀបចំទីតាំងរម្មណីដ្ឋានដែលមានស្រាប់ ដេីម្បីទាកទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនា បង្កើនប្រាក់ចំណូលរបស់ប្រជាជននៅក្នុងសហគមន៍។ គូរបញ្ជាក់ដែរថា៖ ផែនការប្រើប្រាស់ដី ឃុំឃុំទាំងពីរ មានគោលដៅ ៖ ១-ធ្វើឱ្យសម្រេចបានតាមសេចក្តីត្រូវការរបស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយដីធ្លី, ២-ធានាបាននូវការគ្រប់គ្រង ប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ប្រកបដោយសមធម៌, ៣-ធានានូវការលើកកម្ពស់ការអនុវត្តគោលនយោបាយវិមជ្ឈការ […]
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញចូលរួមបើកកម្មវិធីតម្រង់ទិសដល់អ្នកសិក្សា-ហ្វឹកហាត់ មុនចុះកម្មសិក្សាតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
នៅរសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធាន បណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចូលរួមបើកកម្មវិធីតម្រង់ទិសដល់អ្នកសិក្សា-ហ្វឹកហាត់ មុនចុះកម្មសិក្សាតាម បណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត លើប្រធានបទស្តីពី «គ្រឿងញៀននិងផលបះពាល់គ្រឿងញៀន ការប្រើប្រាស់ App NoDrugs និង App នានា របស់ក្រសួងមហាផ្ទៃ ការប្រើប្រាស់ដំបងនិងការបញ្ជាចរាចរណ៍ គោលនយោបាភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការសង្គ្រោះបឋម និងការអន្តរាគមន៍ក្នុងគ្រាអាសន្ន» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្រ្តីនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ- B)។ ថ្លែងស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ពិតជាមានសោមនស្សក្រៃលែង ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ […]
ថ្នាក់ដឹកនាំ នៃលេខាធិការដ្ឋាន គ.ជ.អ. អញ្ជើញចុះទស្សនកិច្ច នៃបេសកកម្មរៀបចំកំណត់គម្រោងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED) របស់ធនាគារពិភពលោក
ខេត្តកំពង់ស្ពឺ៖ ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ នៃធនាគារពិភពលោក (World Bank) លេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រសួងមហាផ្ទៃចុះទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តមុខងារ តួនាទី ភារកិច្ច ការរៀបចំផែនការ និងថវិកា ការគាំទ្រនិងអនុវត្តគម្រោងរបស់រដ្ឋបាលឃុំ និងរដ្ឋបាលស្រុកសម្រាប់ផ្តល់ជាធាតុចូលក្នុងការគិតគូរនៃរៀបចំគម្រោងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED) សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្តោតទៅលើការពង្រឹងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដែលធន់នឹងការបម្រែបម្រួលអាកាសធាតុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូជាតិ និងអន្តរជាតិបានជួបសំណេះសំណាល និងប្រជុំជាមួយប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល សហគ្រាសធុនតូច រដ្ឋបាលឃុំ និងរដ្ឋបាលស្រុក ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ ការចូលរួមក្នុងដំណើរការកសាងផែនការ សមិទ្ធផល និងបញ្ហាប្រឈមនានា។ ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ […]
អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី២ ពីសប្បុរសជន
ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី២ ពីបងប្អូនសប្បុរសជនក្នុង និងក្រៅខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៦ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានថ្លែងអំណរគុណ និងអរគុណចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកា និងសម្ភារៈតាមសទ្ធាជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្ស ធម៌” ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ […]










