ព័ត៌មានសន្តិសុខសង្គម

ករណីសុំផ្លែឪឡឹកមួយផ្លែពីជីតា គាត់មិនអោយក៏ប្រើដំបងវាយទៅលើ លោកតាអាយុ៨១ឆ្នាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ.!

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ នគរបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប្រើដំបងវា.យទៅលើលោកតាអាយុ៨១ឆ្នាំ បណ្តាលឲ្យស្លា.ប់នៅនឹងកន្លែងកើតហេតុ គ្រាន់តែរឿងសុំឪឡឹកហូប តែលោកតាមិនឲ្យហូប ។ បុរសជាជនដៃដល់នេះមានឈ្មោះ សូ ឡិ អាយុ៣១ឆ្នាំ រស់នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ចំណែកលោកតារងគ្រោះមានឈ្មោះ ព្រឿង ព្រឿយ អាយុ៨១ឆ្នាំ រស់នៅភូមិកកោះ ឃុំស្លក្រាម ស្វាយចេក ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ ជនសង្ស័យបានទៅសុំផ្លែឪឡឹករបស់លោកតា (ជនរងគ្រោះ) ហូប តែជនរងគ្រោះមិនឲ្យ ទើបពេលនោះជនសង្ស័យក៏យកដំបងវា.យចំឆ្អឹងជំនីខាងឆ្វេងរបស់ជនរងគ្រោះមួយដំបង បណ្តាលដេកដួល និងសន្លប់បាត់បង់ស្មារតីនៅនឹងកន្លែងកើតហេតុតែម្តង បន្ទាប់មកជនរងគ្រោះក៏ស្លា.ប់បាត់បង់ជីវិតតែម្តងទៅ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ ប៉ុន្តែមិនបានប៉ុន្មានម៉ោងផង សមត្ថកិច្ចនៃអធិការនគរបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក៏តាមចាប់ខ្លួនបានមកវិញ និងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ព័ត៌មានសន្តិសុខសង្គម

លោកគ្រូពេទ្យធ្មេញម្នាក់បេីករថយន្តស៊េរីទំនេីប​ម៉ាក RAIZE​ ទៅបុ..ក.គូ..ថ.រថយន្តធំដឹកដេីមឫស្សីពីក្រោយបណ្ដាលឲ្យដេីមឫស្សី​ ជុ..ង.ស្លា…..ប់.យ៉ាង.រ….ន្ធ…ត់.នៅក្នុងរថយន្ត

លោកគ្រូពេទ្យធ្មេញម្នាក់បេីករថយន្តស៊េរីទំនេីប​ RAIZE​ បុ..ក.គូ..ថ.រថយន្តធំដឹកដេីមឫស្សីពីក្រោយបណ្ដាលឲ្យដេីមឫស្សី​ ជុ..ង.ស្លា…..ប់.យ៉ាង.រ….ន្ធ…ត់.នៅក្នុងរថយន្ត​ នៅថ្ងៃអង្គារ ៨កើត ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័កពស ២៥៦៧ ត្រូវនិងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ យប់ នៅលើផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិសាត់។ ដោយបើករថយន្តម៉ាក RAIZE បុករថយន្ត HIYUNDAI ដឹកដើមឬស្សី ពីក្រោយ ( ដែលកំពុងធ្វើចរាចរណ៍ស្របទិសគ្នាពីត្បូងទៅជើង ) ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បណ្ដាលអោយខូចខាត រថយន្ត 02 គ្រឿង ស្លាប់មនុស្ស 01 នាក់ប្រុស ( នៅកន្លែងកើតហេតុ ) ។ 1/. រថយន្តម៉ាក HIYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A.1280 (ធ្វើចរាចរណ៍ត្បូងទៅជើង) ។ + អ្នកបេីកបរ […]

ព័ត៌មានសន្តិសុខសង្គម

លោកគ្រូពេទ្យធ្មេញម្នាក់បេីករថយន្តស៊េរីទំនេីប​ម៉ាក RAIZE​ ទៅបុ..ក.គូ..ថ.រថយន្តធំដឹកដេីមឫស្សីពីក្រោយបណ្ដាលឲ្យដេីមឫស្សី​ ជុ..ង.ស្លា…..ប់.យ៉ាង.រ….ន្ធ…ត់.នៅក្នុងរថយន្ត

លោកគ្រូពេទ្យធ្មេញម្នាក់បេីករថយន្តស៊េរីទំនេីប​ RAIZE​ បុ..ក.គូ..ថ.រថយន្តធំដឹកដេីមឫស្សីពីក្រោយបណ្ដាលឲ្យដេីមឫស្សី​ ជុ..ង.ស្លា…..ប់.យ៉ាង.រ….ន្ធ…ត់.នៅក្នុងរថយន្ត​ នៅថ្ងៃអង្គារ ៨កើត ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័កពស ២៥៦៧ ត្រូវនិងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ យប់ នៅលើផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិសាត់។ ដោយបើករថយន្តម៉ាក RAIZE បុករថយន្ត HIYUNDAI ដឹកដើមឬស្សី ពីក្រោយ ( ដែលកំពុងធ្វើចរាចរណ៍ស្របទិសគ្នាពីត្បូងទៅជើង ) ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បណ្ដាលអោយខូចខាត រថយន្ត 02 គ្រឿង ស្លាប់មនុស្ស 01 នាក់ប្រុស ( នៅកន្លែងកើតហេតុ ) ។ 1/. រថយន្តម៉ាក HIYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A.1280 (ធ្វើចរាចរណ៍ត្បូងទៅជើង) ។ + អ្នកបេីកបរ […]

ព័ត៌មានសន្តិសុខសង្គម

បុរសពោះម៉ាយម្នាក់រាយខ្សែភ្លើងឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ភ្នំពេញ៖បុរសពោះម៉ាយម្នាក់បែកបាក់ប្រពន្ធជាច្រើនឆ្នាំមានកូន៣នាក់ក្នុងបន្ទុកបានរាយខ្សែភ្លើងចេញពីបន្ទប់ទៅឆក់ត្រីក្នុងអូរក្រោយផ្ទះទំនងភ្លាត់ស្នៀតក៏ឆក់ស្លាប់ខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងនៅម្តុំផ្លូវថៃហ្គ័រ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា។ ប្អូនថ្លៃជនរងគ្រោះបានឱ្យដឹងថា បងដែលស្លាប់ឈ្មោះ តូចសុផល អាយុ៤២ឆ្នាំស្នាក់នៅជិតកន្លែងខាងលើជាបុរសពោះម៉ាយលែងលះជាមួយប្រពន្ធជាច្រើនឆ្នាំមកហើយមានកូនប្រុសស្រី៣នាក់ក្នុងបន្ទុក។ ប្អូនថ្លៃបានបន្តថា ព្រឹកថ្ងៃទី១៧ខែ វិច្ឆិកាមុនកើតហេតុរូបគាត់បានរាយខ្សែភ្លើងចេញពីបន្ទប់ដើម្បីឆក់ត្រីក្នុងអូរក្រោយផ្ទះ។លុះរសៀលថ្ងៃដដែលមិនឃើញគាត់មកផ្ទះវិញហើយ ខ្សែភ្លើងក៏មិនទាន់ដកទើបនាំគ្នារកមើលតាមខ្សែភ្លើងដែលរាយនោះស្រាប់តែឃើញបងថ្លៃស្លាប់ក្នុងទឹកក្រោយផ្ទះបាត់ទៅហើយដោយចោលកូន៣នាក់ឱ្យនៅកំព្រា។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យនិងបញ្ជាក់ថា បុរសខាងលើស្លាប់ដោយសារចរន្តភ្លើងឆក់ ៕

ព័ត៌មានសន្តិសុខសង្គម

បែកធ្លាយជំទាវ លី អ៊ុំអេង វង្វេងស្មារតី ប្តឹងម្ចាស់ដីស្របច្បាប់ មួយកន្លែង ២សំណុំរឿង តែឯកសារផ្សេងគ្នា

សៀមរាប៖ ថ្មីៗនេះបន្ទាប់ពីមានការស្រាវជ្រាវ ក៏បានបែកធ្លាយជំទាវ លី អ៊ុំអេង កំពុងវង្វេងស្មារតីអត់ស្គាល់ដីខ្លួនឯងច្បាស់ផង បានប្តឹងម្ចាស់ដីស្របច្បាប់មួយកន្លែង ចំនួន២សំណុំរឿង ដោយបានប្រើឯកសារផ្សេងគ្នា ចូលទៅតំណាងអយ្យការអមសាលាដំបូងខេត្តខេត្តសៀមរាប ។ សំណុំរឿងទី១ ឈ្មួញដីសំបូររឿងឈ្មោះ លី អ៊ំអេង  បានប្តឹងភាគីម្ចាស់ដីពិតប្រាកដ ពីបទ រំលោភលើកម្មសិទ្ធិឯកជន  ប្រព្រឹត្តនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០ ២២។ .ចំណែកសំណុំរឿងទី២ ប្តឹងពីបទ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ដោយចេតនា  ប្រព្រឹត្តនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ ​. បណ្តឹងទី១លី អ៊ុំអេង ប្រើឯកសារ ដែលមានមនុស្សចំនួន៣នាក់មកឈរធ្វើជាម្ចាស់ដីដើមលក់មកអោយខ្លួន ដែលដីនោះស្ថិតនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ។ បុគ្គលទាំង៣ នាក់នោះ ម្នាក់ឈ្មោះ លឹម ជក់ ដែលបានអះអាងថា បានកាន់កាប់ដីតាំងពីអាយុ១១ឆ្នាំ និងម្នាក់ឈ្មោះ ញ៉ាវ ណុល ដែលអះអាងថា បានកាន់កាប់ដីតាំងពីអាយុ០២ឆ្នាំ និងឈ្មោះ ឡាច នឿន។ .ចំណែកបណ្តឹងទី២ លី អ៊ុំអេង ប្តឹងលើភាគីម្ចាស់ដីស្របច្បាប់ លើទីតាំងដីដដែល។ ឈ្មោះលី អ៊ុំអេង បានយកឈ្មោះមនុស្សបីនាក់មកអះអាងថាជាម្ចាស់ដីដើម ដែលមានឈ្មោះ លឹម ជក់ ឈ្មោះ ញ៉ាវ ណុល និងម្នាក់ទៀតឈ្មោះ ម៉ោញ ឡំ ហើយបានដាក់ឯកសារសំអាងដែលមានឈ្មោះ យិន ទី ជាម្ចាស់ដី ដែលស្ថិតនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ។ .យោងតាម អ្នកស្រី សុខ សុភា ម្ចាស់ដីកាន់កាប់ស្របច្បាប់ឲ្យដឹងថា ឯកសារទីតាំងដីដែល ឈ្មោះលី អ៊ំអេង ប្តឹងអ្នកស្រីមានផ្ទៃដី១៥ហិកតា ស្ថិតនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ។ ចំណែកទីតាំងដីដែលអ្នកស្រីកំពុងកាន់កាប់ដោយស្របច្បាប់នេះស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ហើយមានទំហំតែ១៣,៦១ ហិកតាប៉ុណ្ណោះ។ គឺទាំងទីតាំង និងទំហំដី ខុសគ្នាស្រលះ។ តែដោយសារជំទាវលី អ៊ុំអេង វង្វេងស្មារតី អត់ស្គាល់ដីខ្លួនឯងច្បាស់ ទើបដើរប្តឹងបំណងរំលោភ យកដីគេទាំងបំពានបែបនេះ។ .យោងតាមការបញ្ជាក់ម្តងហើយម្តងទៀត របស់លោក ហ៊ាប ថា មេឃុំត្បែង និងឯកសារនានា តាំងពីថ្នាក់ភូមិ រហូតដល់ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ទីតាំងដី ដែលលោក ជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អះ អាងថា ជាដីរបស់ខ្លួន ហើយស្ពាយឯកសារដើរប្តឹងគេម្តងជា២ដងនោះ ស្ថិតនៅក្នុងភូមិ ស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ មិនមែននៅក្នុងភូមិរវៀងតាទុំ ឃុំរំចែក ស្រុកបន្ទាយស្រី ដូចការលើកឡើងរបស់លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេងនោះទេ។ .ក្នុងករណីនេះ ម្ចាស់ដីដែលកំពុងកាន់កាប់ស្រប ច្បាប់ បានកំពុងរៀបចំឯកសារដាក់ពាក្យប្តឹងបកទៅលី អ៊ុំអេង វិញត្បិតបុគ្គលរូបនេះដើរប្តឹងគេគ្មានឯកសារច្បាស់លាស់ និងបង្កការខូចខាតពេលវេលា។ .ចំណែក លោក ប្រុក យ៉ម ជាម្ចាស់ដើមនៃដីទំហំ ១៣.៦១ហិកតាខាងលើ បានទាមទារអោយឈ្មោះលី អ៊ុំអេង នាំយកមនុស្សដែលអះអាងថា ជាម្ចាស់ដើម ទៅតតាំងគ្នាតាមផ្លូវច្បាប់អោយដឹងសខ្មៅ។ .ក្នុងសំណុំរឿងដីធ្លី ដែលម្ខាងមានឯកសារកាន់កាប់ស្របច្បាប់ដោយមានការទទួលស្គាល់ពីអាជ្ញាធរគ្រប់ថ្នាក់ ហើយម្ខាងដើរប្តឹងគេទាំងមិនស្គាល់ដីខ្លួន ឯងច្បាស់លាស់នេះ មហាជនបានសរសើរតាមរបៀបហួសចិត្តថា នៅស្រុកខ្មែរ ពិសេសខេត្តសៀមរាបមានតែជំទាវបណ្ឌិតលី អ៊ុំអេង ម្នាក់គត់ដែលអាចធ្វើបាន។ មិនស្គាល់ដីខ្លួនឯងច្បាស់ថា មានទំហំប៉ុន្មានពិតប្រាកដ និងនៅក្នុងភូមិឃុំអីផង ដើរប្តឹងគេ ដែលមើលទៅមិនខុសពីមនុស្សវង្វេង ស្មារតីនោះឡើយ។ តើនៅមានជំទាវបែបនេះប៉ុន្មាននាក់ទៀត? អីចឹងទេ សូមស្ថាប័នច្បាប់មេត្តាពិចារណា៕

ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថបញ្ជូន៤នាក់និងគ្រឿងញៀនជិត១គីឡូទៅតុលាការ

ខេត្តតាកែវបានចាប់ក្រុមពាក់ព័ន្ធគ្រឿងញៀនចំនួន៤នាក់ រឹបអូសវត្ថុតាងជិត១គីឡូក្រាមនិងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី៧ ខែតុលានេះ។ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា សមត្ថកិច្ចបានចាប់ជនសង្ស័យ៤នាក់ កាលពីរសៀល ថ្ងៃទី៦ ខែតុលា ត្រង់ភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើក ស្រុកគីរីវង់ ខេត្តតាកែវ។ជនសង្ស័យ ប្រុស៣នាក់ ស្រីម្នាក់-ឈ្មោះ គឹមលីហួរ អាយុ ២៨ ឆ្នាំអ្នកជួញដូរគ្រឿងញៀននិងរក្សាទុក- ឈ្មោះ រិន ស្រីលយ័ ភេទស្រីអាយុ២០ឆ្នាំលក់គ្រឿងក្រអូប ត្រូវជាប្រពន្ធទាំងពីរនាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។ ឈ្មោះ អ៊ិតសំអាត អាយុ ៣១ ឆ្នាំ អ្នកប្រើប្រាស់ឈ្មោះ ធាន ឧត្តម អាយុ ២៦ឆ្នាំរស់ភូមិត្រពាំងរុង ឃុំរាមអណ្ដើក ស្រុកគីរីវង់ តាកែវ ។ដកហូតវត្ថុតាំងម្សៅសថ្លា១៨កញ្ចប់ទម្ងន់ ៦១៧,២៧ក្រាម។ប្រភេទ WY ៨ កញ្ចប់ ស្មើនិង ១.៣២០គ្រាប់ ទម្ងន់១៤៥,៩៣ក្រាម ប្រាក់ដុល្លារចំនួន ២.៤០០ដុល្លារ ប្រាក់រៀល ២.៦៥៥.០០០រៀល -ម៉ូតូ២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន៕

ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលខេត្តណែនាំឱ្យអាជ្ញាធរបើកយុទ្ធនាការធ្វើប្លង់ដីជូនពលរដ្ឋ

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារបានណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោមបើកយុទ្ធនាការចុះធ្វើប្លង់ដីជូនប្រជាពលរដ្ឋ តាម អនុសាសន៍ ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២២នេះ ឱកាសអញ្ជើញចូលរួម ប្រកាសចូលកាន់ មុខតំណែង អភិបាលស្រុកឆែបលោកគីម រិទ្ធី អភិបាល ខេត្តព្រះវិហារបានថ្លែងថា ដីមានតែ២ទេគឺដីរដ្ឋ និងដីរបស់ប្រជាពលរដ្ឋ។ បើដីពលរដ្ឋសូមធ្វើប្លង់ឱ្យ ពួកគាត់ទៅកុំទុកអូសបន្លាយតទៅទៀត ។ ក្នុងន័យនេះ ក៏ យើងដឹងដែរថា ដីក្នុងដែន បរិស្ថាន មាន ដីតំបន់ អភិរក្ស ស្នូល អភិរក្សរបស់សហគមន៍ និង មានច្បាប់បរិស្ថាន។ការធ្វើប្លង់ដីជុនពលរដ្ឋ ក៏មិនចេះតែធ្វើតាមការនឹកឃើញនោះទេ ត្រូវ គិត ឱ្យ បាន គ្រប់ជ្រុងជ្រោយ។ ក្នុងនោះដែរអភិបាលខេត្តសូមឱ្យបញ្ចប់នូវវប្បធម៌អន្ដរាគមន៍ និង សូមបញ្ចប់ទៅ នូវអំពើ អានាធិបតេយ្យ ក្នុងដែនដីខេត្តព្រះវិហារ នឹងសូមលើកទឹកចិត្តឱ្យធ្វើអាជីវកម្មបែបស្របច្បាប់ បើ ស្របច្បាប់ខេត្ត មិនទុកឱ្យលើសពី២៤ម៉ោងនោះទេ ។លោកគីម រិទ្ធី បានបន្តថា ការតែងតាំងមុខ តំណែងអភិបាល […]

ព័ត៌មានសន្តិសុខសង្គម

សម្ដេចតេជោ ហ៊ុនសែន កែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស ខណៈសមាសភាពគណៈប្រតិភូរក្សាដដែល

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស ខណៈសមាសភាពគណៈប្រតិភូរក្សាដដែល។ យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថាកាលបរិច្ឆេទដែលបានកែសម្រួលនោះរួមមាន៖ កាលបរិច្ឆេទ នៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានកែសម្រួលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២វិញ កាលបរិច្ឆេទ នៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ត្រូវបានកែសម្រួលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វិញ ដោយឡែក កាលបរិច្ឆេទនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវរក្សាដដែលគឺថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៕

ព័ត៌មានសន្តិសុខសង្គម

លោក ឃឹម ហ្វីណង់ ថាៈខ្លួនទទួលបានការជូនពរយ៉ាងច្រើនពីពុកម៉ែបងប្អូនមិត្តភ័ក្តិមកពីគ្រប់ទិសទីសម្រាប់តួនាទីថ្មី!

(សៀមរាប)៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ចេញសំណេរ នៅព្រឹកទី០៣.០៩.២០២២ថាៈ ព្រឹកមិញ ពេលកំពុងធ្វើដំណើរទៅកាន់ជើងភ្នំគូលែនដើម្បីបន្តចូលរួមដោះស្រាយបញ្ហារឿង“Black Hole”នៅភូមិសសីជាមួយឯកឧត្តមអភិបាលខេត្ត ក៏ជួបដំរីមួយក្បាលដ៏ធំកំពុងតែឆ្លងកាត់ស្រុកបន្ទាយស្រីដោយចៃដន្យ ខំលួចគិតក្នុងចិត្តថា ប្រហែលជាប្រផ្នូលល្អជិតបានជោគជ័យលើរឿងបញ្ចុះបញ្ចូលលោក ខឹម វាសនា ឱ្យរំសាយនិងបោះបង់ចោលការជួបជុំខុសច្បាប់នៅក្នុងជំរំជើងភ្នំហើយមើលទៅ តែបែរជាមកទទួលបានការជូនពរជ័យយ៉ាងច្រើនពីពុកម៉ែបងប្អូនមិត្តភ័ក្តិមកពីគ្រប់ទិសទីសម្រាប់តួនាទីថ្មីទៅវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សង្ឃឹមថា តំបន់ជើងភ្នំគូលែននៃភូមិសសី និងស្រុកបន្ទាយស្រី នឹងវិលត្រលប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។ សូមជម្រាបថា៖ អនុក្រឹត្យនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានតែងតាំងអភិបាលរងខេត្តសៀមរាបចំនួន៤នាក់ ក្នុងនោះលោកឃឹម ហ្វីណង់ ត្រូវបានផ្ទេរពីអភិបាលស្រុកបន្ទាយស្រី ទៅជាអភិបាលរងខេត្តសៀមរាប៕  

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បានបរិច្ចាគប្រាក់ប្រមាណ២០ម៉ឺនដុល្លារ ដើម្បីកសាងសង់វិហារឥស្លាមភូមិព្រែកតាព្រហ្ម ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដលដែលវិហារនេះផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាសាសនិកឥស្លាមប្រមាណជា ២៤៣គ្រួសារ ព្រមទាំងអ្នកដែលជាសាសនិឥស្លាមជុំវិញតំបន់នោះ ដោយឡែក ក្នុងន័យនេះ ក៏ដូចជាការចូលរួមចំណែក ជាមួយនិងរាជរដ្ឋាភិបាល ក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការសម្រួលដល់ទុក្ខលំបាក មួយផ្នែកដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបនូវការខ្វះខាតផងដែរ

(ខេត្តកណ្ដាល)÷យោងទៅតាមការលើកឡើងរបស់ ឯកឧត្តម ភឺន ផល្លា ជំនួយការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថាប្រទេសកម្ពុជាជាប្រទេសមានសុខសន្ដិភាព ហើយកម្ពុជាមិនប្រកាន់សាសនា រីឯប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់លើការជឿ និងកាន់សាសនាផ្សេងៗនេះជាការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បានលើកឡើងថា ថ្វីបើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្ដែពលរដ្ឋកម្ពុជាមានសេរីភាពគ្រប់គ្រាន់លើការជឿសាសនា ហើយសាសនាជាច្រើនបានរស់នៅយ៉ាងសុខសាន្តក្នុងប្រទេសកម្ពុជារបស់យើងសព្វថ្ងៃ ការលើកឡើងខាងលើនេះ ក្រោយពីឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បានបរិច្ចាគប្រាក់ប្រមាណជា២០ម៉ឺនដុល្លារ ដើម្បីកសាងសង់វិហារឥស្លាមភូមិព្រែកតាព្រហ្ម ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ដែលវិហារនេះផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាសាសនិកឥស្លាមប្រមាណជា ២៤៣គ្រួសារ ព្រមទាំងអ្នកដែលជាសាសនិឥស្លាមជុំវិញតំបន់នោះផងដែរ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៩៥% ត្រូវបានគេដឹងថា គឺជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា ខណៈ៣%ជាអ្នកប្រតិបត្តិឥស្លាមសាសនា ១%គ្រឹស្តសាសនា និង១%ទៀត គឺជាអ្នកគោរព និងប្រតិបត្តិលើសាសនានិងជំនឿផ្សេងៗយោងតាមរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤៣ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិសេរីភាពពេញលេញលើជំនឿសាសនាផ្សេង សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋ […]