ព័ត៌មានថ្មីៗប្រចាំថ្ងៃ

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតី ក្នុងកម្មវិធីវេទិកាសាធារណៈ ស្ដីពី “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងបញ្ហាប្រឈមនានា” ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីវេទិកាសាធារណៈ ស្ដីពី “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងបញ្ហាប្រឈមនានា” ក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលពិធីនេះធ្វើឡើងនៅលើផែបណ្តែតទឹក ទល់មុខសាលាឃុំព្រៃចាស់ ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕ ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ

ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង អញ្ជើញអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារសិក្សា២ខ្នង នៅសាលាបឋមសិក្សាព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៤ មីនា ២០២៦  ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារសិក្សា២ខ្នងមានចំនួន១៥បន្ទប់ នៅសាលាបឋមសិក្សាព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ  ដែលជាអំណោយ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស – ក្រុមហ៊ុនមេ ជីបម៉ុង និងមានការចូលរួមពីអ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវអ្នកឧកញ៉ា ភាព ហៀក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីរាជការជាច្រើនរូប។   ពិធីក្រុងពាលីតាមបែបសាសនានេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យក្នុងការបើកការដា្ឋនសាងសង់អគារសិក្សាថ្មីនៅសាលាបឋមសិក្សាព្រៃស។ សាលាបឋមសិក្សាព្រៃស មានផ្ទៃដីជិត១ហិចតានិងមានទីតាំងស្ថិតពីក្រោយវត្តធម្មត្រ័យ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្នុងនាមររដ្ឋបាលរាជធានី និងក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស – ក្រុមហ៊ុនមេ ជីបម៉ុង ដែលបានជួយសាងសង់អគារសិក្សាដ៏ប្រណិតខាងលើនេះ។នេះជាការចូលរួមចំណែកដ៏សំខាន់បំផុតលើវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើង៕ ប្រភព៖ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតី ក្នុងកម្មវិធីវេទិកាសាធារណៈ ស្ដីពី “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងបញ្ហាប្រឈមនានា” ក្នុងឃុំកោះជីវាំង ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ ស្ដីពី “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងបញ្ហាប្រឈមនានា” ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលពិធីនេះធ្វើឡើងនៅបរិវេណវត្តអន្លង់តាអួរ ស្ថិតក្នុងភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕ ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីក្រុងពលី និងពន្លឿនការរៀបចំ “សង្ក្រាន្តបាត់ដំបង២០២៦” ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី

បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការប្រារព្ធពិធីក្រុងពលីសុំសេចក្ដីសុខដើម្បីរៀបចំ “ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៦” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ពិធីនេះធ្វើឡើងនៅមុខរូបសំណាកលោកតាដំបងគ្រញូង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។ បន្ទាប់ពីបញ្ចប់ពិធីប្រុងពលី ឯកឧត្តម សុខ លូ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធប្រជុំពិនិត្យផែនការលម្អិតសំដៅធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបានប្រព្រឹត្តទៅដោយរលូន។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់។ សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះនឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានបែងចែកជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗ, តំបន់ភូមិអាហារខ្មែរដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ,ភូមិល្បែងប្រជាប្រិយ និងភូមិសិល្បៈដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល។ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបង្កើនទាក់ទាញភ្ញៀវទេសចរ ហើយព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីខ្នាតធំ ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះទេ។ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ម៉ែន លី អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី

តាកែវ ៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ទៅជា អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី។ ពិធីនេះមានការរអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ទាំង ១២ផែន លោក លោកស្រីអភិបាលរងក្រុង-ស្រុកពាក់ព័ន្ធ លោកនាយការិយាល័យជំនាញទាំង៣៣ ចំណុះស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងលោកអធិការ នគរបាលក្រុង-ស្រុកទាំង០៩ លោក លោកស្រីអធិការរង ទទួលដឹកនាំការងារផ្នែកជំនាញទាំង១០ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង០៩ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកបាទី លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកបាទី និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ៕ ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

ព័ត៌មានជាតិ

ឯកឧត្តម នៅ លក្ខណា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកិច្ចការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ និងបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) បានដឹកនាំគណៈប្រតិភូ គ.ប.ផ.ក. ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកិច្ចការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅ នៅសាលប្រជុំព្រះវិហារ នាទីស្ដីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក គ.ប.ផ.ក. រួមទាំងថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងលោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានជាច្រើនរូប៕

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ របស់អគ្គាធិការដ្ឋាន

នារសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ របស់អគ្គាធិការដ្ឋាន។ ក្នុងឱកាសកម្មវិធីបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក លោកស្រី ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់ត្រូវយកចំណេះដឹងទៅបម្រើការងារជូនអង្គភាព ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យស្របទៅតាមគោលការណ៍ណែនាំ និងធ្វើការចែករំលែកបន្តដល់មន្រ្តីដែលបម្រើការងារជាមួយគ្នា ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនពាក់ព័ន្ធការងាររៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ដល់នាយកដ្ឋានទាំងអស់ចំណុះអគ្គាធិការដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ ក៏បានប្រគល់ កុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ជូនដល់ថ្នាក់ដឹកនាំ និងនាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន និងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់លោក លោកស្រី ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសដោយជោគជ័យ។ កម្មវិធីប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ស្ថិតក្នុងទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ​ជួប​សំណេះ​សំណាល​ជា​មួយ​និស្សិត​ទើប​តែ​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​នៅ​សាលា​បណ្ឌិត្យសភា​នគរបាល​ជាតិកម្ពុជា

បន្ទាយមានជ័យ​៖ នៅថ្ងៃទី១៣ ខែមីនា​​​ ឆ្នាំ​២០២៦ លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ ស្នងការ នៃស្នង​ការ​ដ្ឋាននគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដោយ​មាន​ការ​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែនការងារ​ធនធានមនុស្ស​និង​លោក​វរសេនីយ៍ឯក​ ឱ​ នរិន្ទ​នាយការិយាល័យបុគ្គលិក​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​និស្សិតចំនួន​១២នាក់ទើប​តែ​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​​នៅ​​សាលា​បបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។   ក្នុង​ពិធី​នេះ​ផង​ដែរ​ លោក​ឧត្ដមសេនីយ៍​ត្រីស្នង​ការ​ បាន​កោត​សរសើរ​ដល់​ប្អូនៗ​ជា​និស្សិត​ទាំង​២ភេទ​ដែល​បាន​ខំ​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​រហូត​បាន​បញ្ចប់​វគ្គ​សិក្សា​ដោយ​ជោគជ័យ​ ក្នុង​នោះ​ផង​ដែរ​ លោក​ ឧត្ដមសេនីយ៍​ត្រី​​ ស្នង​ការ​បាន​ណែនាំ​ដល់​លោក​ស្នងការ​រង​ផែនការងារ​ធនធានមនុស្ស​ និង​លោក​នាយការិយាល័យបុគ្គលិកត្រូវបែង​ចែក​តួនាទី​ភារកិច្ច​ដល់​ប្អូនៗ​ជា​និស្សិត​ទាំង​អស់​ទៅ​តាម​មុខ​វិជ្ជា​និង​ជំនាញ​ដែល​បាន​សិក្សា​នៅ​សាលា​កន្លង​មក​។ ជា​ចុង​ក្រោយ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ស្នង​ការ​បាន​ផ្តាំ​ផ្ញើ​ដល់​ប្អូនៗ​ទាំងអស់ពេល​ចូល​បម្រើ​ការ​ងារ​ទៅ​តាម​មុខ​ជំនាញ​របស់​ខ្លួន​និង​គោរព​វិន័យ​របស់​កង​កម្លាំង​នគរបាល​ជាតិ​ឱ្យបាន​ល្អ​៕ ប្រភព៖ ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាជាមួយតំណាងមជ្ឈមណ្ឌលសកលសម្រាប់បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការ UNDP

ប្រទេសសិង្ហបុរី៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាជាមួយតំណាងមជ្ឈមណ្ឌលសកលសម្រាប់បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការ UNDP (UNDP Global Center)។ កិច្ចប្រជុំនេះ បានពិភាក្សាលើប្រធានបទលើដំណើរការការងាររបស់ UNDP Global Center ក្នុងកិច្ចសហការ និងគាំទ្រដល់ប្រទេសនានាជាដៃគូ រួមមាន (១) ការធ្វើកំណែទម្រង់ឌីជីថល (២) ការប្រើប្រាស់ AI (៣) ការធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល សាធារណៈ (DPI) និង (៤) ជំហានបន្ទាប់ក្នុងការសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ កិច្ចប្រជុំពិភាក្សានេះ មានសមាសភាពចូលរួមដោយលោក Amir Khan ប្រធានកម្មវិធីផ្នែកអភិបាលកិច្ច នៃអង្គការ UNDP ប្រចាំកម្ពុជា […]

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ៖​ នាព្រឹកថ្ងៃសុក្រ​ ទី១៣ ខែមីនា ឆ្នាំ២០២៦ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន​ ក្រសួង​មហាផ្ទៃ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកនៅក្នុងខាធិការដ្ឋាននៃគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងមហាផ្ទៃ ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលដើម្បីឱ្យលេខាធិការដ្ឋាននេះដំណើរការដោយរលូន។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស

នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-នាយការិយាល័យ នៅបន្ទប់ប្រជុំឧត្ដរមានជ័យ នៃទីស្ដីការក្រសួងមហាផ្ទៃ។ ប្រភព៖ អគ្គនាយកដ្ឋានធនធានមនុស្ស

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំ លើកទី២ត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធ លើកទី៨

ទីស្តីការក្រសួងមហាផ្ទៃ៖ នាថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ លើកទី២ត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធ លើកទី៨។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពីអនុប្រធានសេនាធិការ អគ្គលេខាធិការរងអនុប្រធាននាយកដ្ឋានជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

កងម្លាំងនគរបាលទេសចរណ៍ខេត្តកែប ចុះប្រតិបត្តិការល្បាតរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ

ខេត្តកែប៖ នាព្រឹកថ្ងៃសុក្រ​ ទី១៣ ខែមីនា ឆ្នាំ២០២៦​ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រសាសន៍ណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ក្នុងស្មារតីទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាប្រចាំកងកម្លាំងនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកែប បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រល្បាតតាមបែបបទថ្មី ដោយប្រើប្រាស់កង់ជំនួសឱ្យម៉ូតូ ឬរថយន្ត ដើម្បីតាមដាន និងរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកសម្រាកកម្សាន្តនៅក្នុងខេត្តតំបន់ឆ្នេរមួយនេះ។ សកម្មភាពល្បាតដោយជិះកង់នេះ ត្រូវបានគេមើលឃើញថាជាវិធានការដ៏វៃឆ្លាត និងទាន់ពេលវេលាបំផុត ស្របពេលដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកំពុងមានការប្រែប្រួលហក់ឡើងខ្ពស់។ ការផ្លាស់ប្តូរមកប្រើប្រាស់កង់ក្នុងកិច្ចប្រតិបត្តិការល្បាតតាមតំបន់គោលដៅទេសចរណ៍ មិនត្រឹមតែជួយកាត់បន្ថយការចំណាយថវិការដ្ឋលើការប្រើប្រាស់ប្រេងឥន្ធនៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងឧស្ម័នពុលក្នុងក្រុងផងដែរ។ ក្រៅពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន ការជិះកង់ល្បាតក៏ជាឱកាសមាសសម្រាប់មន្ត្រីនគរបាលក្នុងការហាត់ប្រាណដើម្បីពង្រឹងសុខភាពឱ្យកាន់តែមាំមួន បង្កើនភាពរហ័សរហួនក្នុងកិច្ចការងារបង្ក្រាបបទល្មើសផ្សេងៗ។ លើសពីនេះ យុទ្ធសាស្ត្រនេះបានធ្វើឱ្យមន្ត្រីនគរបាលកាន់តែមានភាពជិតស្និទ្ធជាមួយភ្ញៀវទេសចរ ដែលបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ជួយសង្គ្រោះ និងអន្តរាគមន៍បានទាន់ពេលវេលានៅតាមទីតាំងដែលរថយន្តពិបាកចូលទៅដល់។ មហាជន និងភ្ញៀវទេសចរណ៍ដែលបានឃើញសកម្មភាពនេះ បានសម្ដែងនូវការគាំទ្រ និងកោតសរសើរមិនដាច់ពីមាត់ ចំពោះគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំនគរបាលខេត្តកែប ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ “មួយគ្រាប់ព្រួញបាញ់បានសត្វពីរ” ពោលគឺទាំងការរក្សាសន្តិសុខបានល្អ និងការសន្សំសំចៃខ្ពស់។ គួរបញ្ជាក់ផងដែរថា ខេត្តកែបបច្ចុប្បន្នកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនៃ​វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “ក្រាហ្វិកឌីហ្សាញ”

នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនៅក្នុងថ្នាក់រៀន ជាមួយនឹងសិក្ខាកាម​នៃ​វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “ក្រាហ្វិកឌីហ្សាញ” ​ ដែលកំពុងសិក្សា​ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ជាជំហ៊ាននៃការកសាងធនធានមនុស្សឌីជីថល ដែលជាសរសរស្តម្ភនៃការប្រែក្លាយបណ្ឌិត្យសភានគបាលកម្ពជា ជាបណ្ឌិត្យសភានគបាលកម្ពជាឌីជីថល ហើយវគ្គនេះគោលបំណង ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីនិងគ្រូនគរបាលជាតិឱ្យមានចំណេះដឹងនិងជំនាញក្នុងការបំពេញការងារ ការរចនាអក្សរ រូបភាព និមិត្តសញ្ញា(Logo) ក្របសៀវភៅ (Cover) ហ្វុង (Backdrop) និងស្លាយ ជាដើម ឱ្យកាន់តែល្អប្រសើរ។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម យុន ឈុន្នី និងឯកឧត្តម ចាន់ សុធា អញ្ជេីញដឹកនាំកិច្ចប្រជុំ ពិភាក្សា ដាក់បញ្ចូលការប្រឡងប្រណាំងការរៀបចំអនាម័យ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានសម្រាប់គាំទ្រអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានអញ្ជេីញ ដឹកនាំកិច្ចប្រជុំ ពិភាក្សា ដាក់បញ្ចូលការប្រឡងប្រណាំងការរៀបចំអនាម័យ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តមទីប្រឹក្សា អគ្គនាយករង ប្រធាន – អនុប្រធាននាយកដ្ឋានមុខងារនិងធនធាន អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។ក្នុងនោះអង្គប្រជុំ បានពិនិត្យ ពិភាក្សា និងបានឯកភាពគ្នា គោរពស្នេីសុំគោលការណ៍ពីថ្នាក់ដឹកនាំ បង្កេីតក្រុមការងារ ដេីម្បីរៀបចំចលនាប្រឡងប្រណាំង អនាម័យ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ប្រគល់ជូននូវកុំព្យូទ័រ និងម៉ាស៊ីនព្រីន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដល់អគ្គាធិការដ្ឋាន

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានប្រគល់ជូននូវកុំព្យូទ័រ និងម៉ាស៊ីនព្រីន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ដល់អគ្គាធិការដ្ឋាន។ អំណោយដ៏មានតម្លៃនេះ ផ្តល់ជូនក្នុងគោលបំណងគាំទ្រដល់ការងារទទួលពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញរបស់ប្រជាពលរដ្ឋ ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងភាពរលូន។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឈ្នាង ហួរ អគ្គាធិការរង នៃអគ្គាធិការដ្ឋាន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងតម្រូវការចាំបាច់ក្នុងការងាររបស់មន្ត្រីរាជការគ្រប់អង្គភាពចំណុះរបស់ក្រសួង។ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា សម្ភារទាំងនេះ ពិតជាត្រូវការជាចាំបាច់សម្រាប់បំពេញការងារប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់ការចងក្រងឯកសារ និងរួមចំណែកពន្លឿនកិច្ចការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តសៀមរាប ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយវិស័យឯកជន

ខេត្តសៀមរាប៖ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោក Doan Chinh អគ្គនាយករងក្រុមហ៊ុន Metfone និងក្រុមការងារចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ លោក​ អគ្គបានាយករងក្រុមហ៊ុនបានបង្ហាញពីគោលបំណង នៃការរួមចំណែកចំពោះគម្រោងទីក្រុងឆ្លាតវៃ (Smart City) ក្នុងការអភិវឌ្ឍទីក្រុងសៀមរាប ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី ជំនួសដោយការប្រើប្រាស់ថាមពលសូឡា ការគ្រប់គ្រងប្រព័ន្ធភ្លើងចរាចរណ៍ រួមជាមួយការតម្លើងកាមេរ៉ាសុវត្ថិភាព នៅក្នុងទីប្រជុំជន។ ជាមួយគ្នានោះ​ តំណាងក្រុមហ៊ុន បានបង្ហាញនូវគម្រោងក្នុងការតម្លើងបង្គោលភ្លើងសូឡាតាមបណ្ដោយផ្លូវជាតិពីព្រំប្រទល់ខេត្តកំពង់ធំ រហូតដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែមានសោភណ្ឌភាព សុវត្ថិភាព និងភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការរស់នៅ និងធ្វើដំណើរ។ ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Metfone ដែលបានចូលរួមសហការអភិវឌ្ឍន៍ខេត្តជាមួយនឹងរដ្ឋបាលខេត្ត ពិសេសចូលរួមគម្រោងទីក្រុងឆ្លាតវៃ (Smart City)ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានជាតិ

ប្រជាពលរដ្ឋស្រុកបាភ្នំជាង១ពាន់នាក់ ទទួលអំណោយមនុស្សធម៌ និងសេវាពិនិត្យព្យាបាលជំងឺឥតគិតថ្លៃ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ស្របតាមគោលនយោបាយដឹកនាំ ប្រកបដោយឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើវិស័យសុខាភិបាល និងក្រោមការដឹកនាំតម្រង់ទិស ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានជួបសំណេះសំណាល ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ និងផ្ដល់អំណោយ ជូនប្រជាពលរដ្ឋ ១៥០០នាក់ នៅក្នុងឃុំរោងដំរី ស្រុកបាភ្នំ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ បានរៀបចំឡើង ក្រោមកិច្ចសហការ រវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ជាមួយក្រុមគ្រូពេទ្យមនុស្សធម៌ប៉ាយសួយឡាវយិនកម្ពុជា។ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បង ហើយការចុះមកដោយផ្ទាល់របស់ក្រុមការងារនាពេលនេះ គឺជាការរួមចំណែកធានាថា ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសចាស់ជរា និងអ្នកមានជីវភាពខ្វះខាត អាចទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងសមធម៌ បន្ថែមលើសេវាមូលដ្ឋានរបស់រដ្ឋ។ ឯកឧត្តមបណ្ឌិត ក្នុងនាមរដ្ឋបាលស្រុកបាភ្នំ និងប្រជាពលរដ្ឋទូទាំងឃុំរោងដំរី បានសម្ដែងនូវសេចក្ដីត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមគ្រូពេទ្យមនុស្សធម៌ប៉ាយសួយឡាវយិនកម្ពុជា […]

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យការធ្វើចរាចរណ៍នៅពេលរាត្រី ផ្តោតទៅលើជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា

ប៉ៃលិន៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនៅរាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះបានបន្តចុះត្រួតពិនិត្យការធ្វើចរាចរណ៍តាមដងផ្លូវ នៅពេលរាត្រី ដោយផ្តោតទៅលើជនបរទេសដែលចូលមករស់នៅខុសច្បាប់ក្នុងខេត្តដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសទប់ស្កាត់ការលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scam) ក្នុងគោលបំណងការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គមរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូលស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេសដែលលួចចូលមករស់នៅក្នុងខេត្ត ដោយខុសច្បាប់ដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់ លើករណីឆបោកតាម ប្រព័ន្ធអនឡាញដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោងទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី ។ សូមបញ្ជាក់ថា៖ ចំពោះលទ្ធផលតាមគោលដៅត្រួតពិនិត្យ បានរកឃើញរថយន្តចំនួន ១៧គ្រឿង ដែលដឹកជន បរទេស […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។ ២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។ ៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។ វិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ទី១៣ មីនា ២០២៦ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceincambodia

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំការធ្វើបច្ចុប្បន្នភាពសំណុំឯកសារ ពាក្យសុំចូលជាសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.)

សៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាអនុប្រធានប្រចាំការ ជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ( អ.ន.ក ) ខេត្តសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំការធ្វើបច្ចុប្បន្នភាពសំណុំឯកសារ ពាក្យសុំចូលសមាជិកដែលជាសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក. ) ទូទាំងខេត្តតាមគំរូថ្មី និងការចាប់ផ្តើមទទួលពាក្យសុំចូលសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមវិស័យដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជនពីវិស័យមហាផ្ទៃ និងវិស័យការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប នៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប ។ កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពី លោក-លោកស្រី ក្រុមការងារលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តទាំងអស់, តំណាងលោកមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, តំណាងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, តំណាងលោកអភិបាលក្រុង-ស្រុកទាំង១៣, […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជេីញបញ្ចុះបឋមសីលាសាងសង់រង្វង់មូល«រូបសំណាកនៅព្រះវិស្ណុ» លើដងផ្លូវជាតិលេខ ៥៧ ដើម្បីលើកកម្ពស់សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍

ប៉ៃលិន៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញបញ្ចុះបឋមសីលា សាងសង់រង្វង់មូលថ្មីបន្ថែម ទៀត«រូបសំណាកនៅព្រះវិស្ណុ» នៅលើដងផ្លូវជាតិ លេខ ៥៧ កន្លែងផ្លូវបំបែកជា៤ ចំណុចវត្តអូរច្រា ស្ថិតក្នុងសង្កាត់ ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើក កម្ពស់ សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមគោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខ សន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅ គគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទន ហើយជាក់ស្តែងបន្ទាប់ពីរង្វង់មូលមួយនេះ បានលេចចេញជារូបរៀងឡើងនាពេលខាងមុខគឺនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាញឹកញាប់នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះ។ នៅក្នុងឱកាសនោះផងដែរ […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

កំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នៅសាលប្រជុំ “គ.៧ ” សាលាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាល រងខេត្ត លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ -អង្គភាព ជុំវិញខេត្តផងដែរ។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាជាមួយក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មានសិង្ហបុរី

ប្រទេសសិង្ហបុរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាការងារក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាន  (Ministry of Digital Development and Information-MDDI)។ កិច្ចប្រជុំនេះ បានពិភាក្សាលើប្រធានបទលើដំណើរការនៃការរៀបចំ “Singapore’s Smart Nation” ជំហាន២។ កិច្ចប្រជុំពិភាក្សានេះ មានសមាសភាពចូលរួមដោយលោក Amir Khan ប្រធានកម្មវិធីផ្នែកអភិបាលកិច្ច នៃអង្គការ UNDP ប្រចាំកម្ពុជា និងលោក Romain Santon នាយករងអង្គការ Vital Strategies ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាន។ ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា​ អញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រកាសសមាសភាព និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារគ្រប់គ្រង និងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រកាសសមាសភាព និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារគ្រប់គ្រង និងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ​ ដោយមានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រី​ អគ្គនាយករង​ ប្រធាន​នាយកដ្ឋាន​ អនុប្រធាន​នាយកដ្ឋាន​ ប្រធាន​ការិយាល័យ​ អនុប្រធាន​ការិយាល័យ​ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល​ ក្រសួងមហាផ្ទៃ​ជាច្រេីនរូបផងដែរ​ ។ ជាកិច្ចចាប់ផ្តេីម​ ឯកឧត្ដម​ អគ្គនាយក​ បានសម្តែងនូវ​សេចក្តីសោម​នស្សរីករាយដែលបានអញ្ជើញជាអធិបតី​ក្នុងពិធីប្រកាសសមាសភាព និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារគ្រប់គ្រង និងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ​ ក្នុងពេលនេះ​ ។ ក្នុងនោះដែរ​ លោក​ ខ្វាន់ ចន្ទីឧត្តម អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ​ បា​នអានសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារគ្រប់គ្រង និងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃជូនអង្គប្រជុំបានជ្រាប​ ។ ជាថ្មីម្តងទៀត​ ឯកឧត្ដម​ អគ្គនាយក​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ និងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ […]

ព័ត៌មានជាតិ

លោកជំទាវ សំបូរ សម្ផស្ស អនុញ្ញាតឱ្យ ប្រធានផ្នែកបេសកកម្មរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ នេះ លោកជំទាវ សំបូរ សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកស្រី Dorsa NAZEMI Salman ប្រធានផ្នែកបេសកកម្មរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ The International Committee of the Red Cross (ICRC) អញ្ជេីញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចជំនួបនេះដែរក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រីជំនួយការឯកឧត្តមអភិសន្តិបណ្ឌិត លោក លោកស្រី ជំនួយការលោកជំទាវអនុរដ្ឋលេខាធិការ ជាច្រេីនរូបទៀត។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ៖ ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ទនៈនាពេលនេះ មន្ត្រីពាក់ព័ន្ធបានតាមដានជាប្រចាំ ដើម្បីធ្វើយ៉ាងណាកុំឱ្យតម្លៃប្រេងឡើងថ្លៃហួសពីការកំណត់តម្លៃរបស់ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ ឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា៖ ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ទនៈនាពេលនេះ  ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ដោយបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធតាមដានជាប្រចាំ ដោយការពីមុន ១០ថ្ងៃបញ្ជាក់តម្លៃម្តង តែសម្រាប់ពេលនេះត្រឹមតែ៣ថ្ងៃ ត្រូវបញ្ជាក់តម្លៃម្តង ដើម្បីធ្វើយ៉ាងណាកុំឱ្យតម្លៃប្រេងឡើងថ្លៃហួសពីការកំណត់តម្លៃរបស់ក្រសួងពាណិជ្ជកម្ម។ ស្ថានីយ៍ប្រេងនៅរាជធានីភ្នំពេញ មានចំនួនជាង៤០០កន្លែង ហើយក្នុងខណៈតំលៃប្រេងបានឡើងថ្លៃ ដោយសារមានសង្គ្រាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលរួមជាមួយអាមេរិក មានស្ថានីយ៍ប្រេងប្រមាណជិត៥០កន្លែងត្រូវបានផ្កាកអាជីវកម្ម តែមិនមាន បង្កឱ្យមានចលាចល ក្នុងសង្គមឡើយ។   នេះបើតាមការបញ្ជាក់ឱ្យដឹង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ មីនា២០២៦នេះ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមហួត ហៃ អភិបាលរង តំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។   លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញបានឱ្យដឹងថា៖ នៅរាជធានីភ្នំពេញមានស្ថានីយ៏ប្រេងឥន្ទនៈចំនួនជាង៤៤៧កន្លែង ហើយនៅក្នុងខណៈមានសង្គ្រាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលរួមជាមួយអាមេរិក តំលៃប្រេងបានកើនតម្លៃ ដែលបានធ្វើឱ្យស្ថានីយ៍ប្រេងចំនួនជិត៥០កន្លែងត្រូវបានផ្កាកអាជីវកម្ម ដោយសារមានបញ្ហាពីផ្គត់ផ្គង់ក្រុមហ៊ុន។ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាមិនបង្កឱ្យមានចលាចល ក្នុងសង្គមឡើយ។ស្ថានីយ៏ប្រេងឥន្ទនៈធំៗ ដែលបើកអាជីវកម្មធម្មតា មិនមានតម្លើងតម្លៃស្រេចតែចិត្តនោះទេ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលនិងសិក្ខាកាម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិតបរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលនិងសិក្ខាកាមទាំងអស់ ក្នុងកងជួរ នាទីលានគោរពទង់ជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ការសំណេះសំណាលនិងណែនាំតម្រង់ទិសនេះ ដើម្បីជំរុញនិងពង្រឹងវិន័យក្នុងការសិក្សា ទាំងក្នុងថ្នាក់និងទីលាន វិន័យក្នុងការស្នាក់នៅ និងការចូលរួមធ្វើពលកម្ម សម្អាតក្នុងបរិវេណបណ្ឌិត្យសភា ដើម្បីរក្សាឱ្យមានអនាម័យស្អាតជានិច្ច។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រគល់រថយន្ត TOYOTA HiAce ចំនួន ៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់រថយន្ត TOYOTA HiAce ចំនួន ៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់បម្រើដល់ការបំពេញការងារប្រចាំថ្ងៃ សំដៅថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅផ្លូវសន្តិភាព ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

អគុណសន្តិភាព

ចំនួនអ្នកទស្សនា

Users Today : 170
Users Yesterday : 231
This Month : 4337
This Year : 14187
Total Users : 68217
Views Today : 278
Total views : 126777