ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣

តាកែវ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ  កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងយកអំណោយឧបត្ថម្ភ ផ្ដល់ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោក៦០៣ មួយចំនួន រួមមាន៖ ទឹកបរិសុទ្ធ ១០០កេស, ទឹកក្រូច ២០កេស, មីខ្លាឃ្មុំ ២០កេស, មីចិន ១០កេស, អង្ករ ២១បាវ និងថវិកាមួយចំនួនទៀត៕

ប្រភព ៖ ស្នការដ្ឋាននគរបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.