ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា

នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមផាសុកបណ្ឌិត គាង សេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អនុប្រធានបណ្ឌិត្យសភា គ្រូនគរបាលជាតិ ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួននៃបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានមានមតិបើកកិច្ចប្រជុំ និងបានអនុញ្ញាតឱ្យ​ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភារាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​ដែលសម្រេច​បាន​ក្នុង​ត្រីមាស​ទី១ តាមយុទ្ធសាស្ត្រនីមួយៗនៃផែនការយុទ្ធសាស្ត្ររបស់បណ្ឌិត្យសភា រួមមាន៥យុទ្ធសាស្ត្រ៖ ១- ការងារដឹកនាំ-គ្រប់គ្រង ២- ការពង្រឹងសមត្ថភាពធនធានមនុស្ស ៣-ការលើកកម្ពស់គុណភាពអប់រំ ៤- ការពង្រីកវិសាលភាពបណ្ដុះបណ្ដាល ៥- ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្ត។

ទន្ទឹមនេះ យោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ថ្នាក់ដឹកនាំនិងប្រធានអង្គភាពចំណុះបណ្ឌិត្យសភានគរបាលកម្ពុជាបានធ្វើបទបង្ហាញពីការអភិវឌ្ឍកម្មវិធីសិក្សានិងសមត្ថភាព​គ្រូនគរបាល ដើម្បីទទួលបានមតិយោបល់និងអនុសាសន៍ណែនាំបន្ថែម។

ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់បណ្ឌិត្យសភានគរបាលកម្ពុជាដែល​សម្រេចបានលទ្ធផលល្អប្រសើរ និងបានផ្តល់អនុសាសន៍មួយចំនួនដូចជា​ ពិនិត្យនិងកែសម្រួលលក្ខខណ្ឌទទួលបានឋានៈជាសាស្ត្រាចារ្យ រៀបចំបញ្ជីតម្រូវការ​សាស្ត្រាចារ្យតាមជំនាញ​ និង​ពិនិត្យនិងកែសម្រួលកម្មវិធីសិក្សាឱ្យបានសមស្រប​រវាង​ទ្រឹស្តី ការអនុវត្ត និង​បាឋកថា៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.