ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាលនៃគណៈអភិបាលក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ដើម្បីពង្រឹងយន្តការដឹកនាំ និងជំរុញសន្ទុះការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ យោងតាមអនុក្រឹត្យលេខ ១៥២ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា លោក លាង រឿងសុធី ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលក្រុងកំពត ឱ្យទៅកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងបូកគោ។ ទន្ទឹមនឹងនេះដែរ លោកស្រី ងិន ផលរ័ត្ន ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលក្រុងបូកគោ ឱ្យមកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងកំពតវិញ។ ការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចនាពេលនេះ គឺជាការរៀបចំតាមចរន្តការងាររដ្ឋបាល ក្នុងគោលបំណងបង្កើនសមត្ថភាពដឹកនាំ ជំរុញការអភិវឌ្ឍមូលដ្ឋាន និងពង្រឹងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ និងមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក និងបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់លោក និងលោកស្រីដែលទើបទទួលបានភារកិច្ចថ្មី ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើការសហការគ្នាឱ្យបានជិតស្និទ្ធ និងសាមគ្គីភាពផ្ទៃក្នុង ដើម្បីនាំមកនូវភាពរីកចម្រើន និងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ខេត្តកំពតទាំងមូល៕ ប្រភព៖ រដ្ឋបាលខេត្តកំពត
Author: bvt
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង
រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង។
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅស្រុកវាលវែង
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានអញ្ជើញអមដំណើរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាព ឧស្យានសំកុះសែនជ័យ (ក្រពើពីរ) និងមណ្ឌលសុខភាព ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ សូមបញ្ជាក់ថា មណ្ឌលសុខភាពប្រម៉ោយ ជាមណ្ឌលសុខភាពយុទ្ធសាស្រ្ត ដែលបានត្រៀមលក្ខណៈ និងបានប្រើប្រាស់គ្រប់សមត្ថភាពជំនាញរបស់ខ្លួន រួមទាំងមធ្យោបាយបច្ចេកទេស និងមានការចុះគាំទ្រដោយផ្ទាល់ពីមន្ទីរពេទ្យសម្ព័ន្ធមេត្រីថ្នាក់ជាតិ ជួយខេត្តពោធិ៍សាត់ ក្នុងអំឡុងពេលនៃការផ្ទុះសង្រ្គាមឈ្លានពាន ដែលបង្កការដោយភាគីថៃ មកលើបូរណភាពដែនដីកម្ពុជា។ មណ្ឌលសុខភាពនេះ ត្រូវបានរៀបចំអោយមានបន្ទប់វះកាត់ សង្រ្គោះបន្ទាន់ ក្រោមការចង្អុលបង្ហាញដោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីធ្វើការសង្រ្គោះ និងព្យាបាល និងត្រៀមលក្ខណៈជាយុទ្ធសាស្រ្តគ្រប់ស្ថានភាព។ មណ្ឌលសុខភាពនេះ ត្រូវរៀបចំជួសជុល សាងសង់ ពង្រីកទំហំ ដោយក្រុមការងារបច្ចេកទេសវិស្វកម្ម នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងការចូលរួមរបស់ អាជ្ញាធរស្រុកវាលវែង និងក្រោមការជ្រោមជ្រែង រួមទាំងបំពាក់ម៉ាស៊ីនវះកាត់ សម្ភារវះកាត់ និងសម្ភារផ្សេងៗជាច្រើនទៀត […]
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបន្តខិតខំព្យាបាលពលរដ្ឋ ក្រោយដកឃ្លាមួយរយៈ ក្នុងកាលៈទេសៈកម្ពុជារងការឈ្លានពានពីយោធាថៃ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបន្តចុះព្យាបាលជំងឺជូនពលរដ្ឋ ក្រោយពីការដកឃ្លាមួយរយៈក្នុងកាលៈទេសៈកម្ពុជារងអំពើឈ្លានពានដែនអធិបតេយ្យពីយោធា និងរដ្ឋាភិបាលថៃ។ ការថ្លែងនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតី នៃពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជាដែលជានិច្ចជាកាលសម្ដេចធិបតី តែងតែខ្វាយខ្វល់ និងយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពរបស់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពកុមារតូចៗផងដែរ។ ដូច្នេះតាមរយៈការគិតគូរ និងការយកចិត្តទុកដាក់នេះ បានធ្វើឱ្យតាមបណ្ដាមូលដ្ឋានទូទាំងប្រទេសបង្កើតឱ្យមានក្រុមគ្រូស្ម័គ្រចិត្តដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយពុំគិតថ្លៃ។ លោក វេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកបាភ្នំនាព្រឹកនេះ មានចំនួន៤១៣នាក់។ ក្រុមគ្រូពេទ្យនឹងពិនិត្យនិងព្យាបាលជំងឺទូទៅ […]
គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត៤ពាន់នាក់ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណជិត៤ពាន់នាក់ មកពីស្រុកសាមគ្គីមុនីជ័យ ស្រុកថ្ពង ស្រុកឱរ៉ាល់និងក្រុងឧដុង្គម៉ែជ័យ ដែលការពិនិត្យព្យាបាលនេះធ្វើឡើងក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចាន់ថ្នាល ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) បានលើកឡើងថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែងតែគិតគូរសុខទុក្ខ ចំពោះសុខភាព និងការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅតាមមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី […]
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិតហ្វឹកហាត់កងភ្លេងកិត្តិយសនិងព្យុហយាត្រា
នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិតហ្វឹកហាត់កងភ្លេងកិត្តិយសនិងព្យុហយាត្រា ដែលកំពុងហ្វឹកហាត់ត្រៀមចូលរួមពិធីប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ និងសិស្សនគរបាលជ័យលាភី ថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ជំនាន់ទី១ នាបណ្ឌិត្យសភានគរបាលកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ខ្លីខាងមុខ។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាំយកនូវគ្រឿងឧបភោគ បរិភោគ មួយចំនួនប្រគល់ជូនដល់កងកម្លាំងនគរបាល ប៉ុស្តិ៍ លេខ២ និងប៉ុស្តិ៍លេខ៦
ខេត្តសៀមរាប ៖ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់ លោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលការពារបេតិកភណ្ឌ ដឹកនាំសហការី ចុះសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកនូវគ្រឿងឧបភោគ បរិភោគ មួយចំនួនប្រគល់ជូនដល់ ប៉ុស្តិ៍លេខ២ ប្រចាំការការពារប្រាសាទចៅស្រីវិបុល និងប៉ុស្តិ៍លេខ៦ ប្រចាំការការពារប្រាសាទបន្ទាយស្រី ដែលចំណុះឱ្យការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីសំណេះសំណាលក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់
ខេត្តក្រចេះ៖ រសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ នៅសាលមហោស្រពខេត្តក្រចេះ ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានលើកឡើង៖ អំពីសន្តិសុខ សណ្ដាប់ធ្នាប់សង្គម នៅក្នុងខេត្តក្រចេះ មានសន្តិសុខល្អប្រសើរ ទាំងសន្តិសុខសង្គម និងសន្តិសុខនយោបាយ ។ ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ជាប្រចាំ ចំពោះបទល្មើសគ្រប់ប្រភេទ យើងអាចគ្រប់គ្រងបាន ជាពិសេសគ្រឿងញៀន ក្មេងទំនើង បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបានចាត់វិធានការយ៉ាងតឹងរឹងបំផុត។ ការផ្ដល់សេវាសាធារណៈ សេវារដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក និងតាមយន្តការច្រកចេញតែមួយឃុំ […]
ស្នងការនគរបាលរាជធានីភ្នំពេញ នាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយរបស់ក្រុមសម្ព័ន្ធមេត្រីភាព និងសប្បុរសជន ប្រគល់ជូនវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ២២៥ ស្ថិតនៅឃុំថ្មដា
អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាង លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ បាននាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយរបស់ក្រុមសម្ព័ន្ធមេត្រីភាព និងសប្បុរសជន ប្រគល់ជូនវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ២២៥ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីគាំទ្រកម្លាំងនគរបាលជាតិនៅជួរមុខ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ










