ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ហុន អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តឧត្តរមានជ័យ និងនាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ

ពិធីប្រកាសនេះ ក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ សរុបប្រមាណ ២៤០នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាប្រជុំខេត្តឧត្តរមានជ័យ។

សូមជម្រាបជូនថា ពិធីប្រកាសមុខតំណែងខាងលើ ត្រូវបានរៀបចំឡើងក្នុងការតែងតាំងមន្ត្រីរាជការចំនួន ២រូប ដូចខាងក្រោម៖

១. លោក រិទ្ធី ប៉ាក់ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណ:អភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ផៃ ប៊ុនវណ្ណៈ។

២.លោក ប៉ិច រតនៈ ឱ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ ជំនួសលោក រិទ្ធី ប៉ាក់៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.