សៀមរាប ៖ ថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យដឹកនាំបញ្ជា និងដាក់ពង្រាយកម្លាំងសម្រួលចរាចរណ៍ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី រួមជាមួយនូវថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់ក្រុមគ្រួសាររបស់វីរយុទ្ធជនពលី ក្នុងសមរភូមិការពារទឹកដី ដែលជាអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប













