ព័ត៌មានជាតិ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួប លោក Francois Corbin អនុប្រធានសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International)

ទីស្តីការក្រសួង៖ នារសៀលថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Francois Corbin អនុប្រធានសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោកជំទាវ ឯកឩត្តម ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីអាទិភាពហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ជាពិសេសយុទ្ធសាស្ត្រអភិវឌ្ឍផ្លូវដែក ២ដំណាក់កាល ក្នុងរយៈពេលទសវត្សរ៍ ដែលផ្តោតលើគម្រោងរថភ្លើងល្បឿនលឿន និងការពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និហឯកជន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ដំណោះស្រាយដឹកជញ្ជូនប្រកបដោយចីរភាព និងបន្ថយការបំភាយឧស្ម័ន។

 

bvt

Leave a Reply

Your email address will not be published.