នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពីរបាយការណ៍អំពីចំនួន និងមូលហេតុនៃលំហូរជនបរទេសចេញ-ចូល ក្នុងព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំធំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ អគ្គនាយករង លោក-លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងលោកនាយប៉ុស្តិ៍ច្រកទ្វារអាកាស-ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិពាក់ព័ន្ធផងដែរ។
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍














