(កំពង់ចាម)៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) ដែលសម្រេចបានប្រមាណ៨៥%។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារជាង ធ្វេីយ៉ាងណាត្រូវសាងសង់អគាររដ្ឋបាលថ្មី ប្រកបដោយស្តង់ដារបច្ចេកទេស ជាពិសេសត្រូវរៀបចំរចនាបទ និងសោភណភាព ព្រមទាំងការកែលម្អនៅចំណុចខ្វះខាតមួយចំនួនឱ្យបានឆាប់រួចរាល់តាមផែនការ។
គួរបញ្ជាក់ផងដែរថា អាគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់ 3ជាន់ ស្ថិតនៅក្នុងក្នុងបរិវេណសាលាខេត្ត ក្នុងភូមិទី7 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម










